ខេត្តកំពតធ្វើពិធីផ្លាស់ប្តូរអភិបាលថ្មី (Video Inside)
ខេត្តកំពតបានធ្វើពិធីផ្លាស់ប្តូរអភិបាលខេត្តថ្មីនៅថ្ងៃទី១៣តុលានេះ ដោយលោកជាវតាយ ត្រូវផ្លាស់ទៅគ្រប់ គ្រងក្នុងខេត្តពោធិ៍សាត់, ចំណែកអតីតអភិបាលខេត្តពោធិ៍សាត់ លោកម៉ៅធនិ ត្រូវបានផ្ទេរមកគ្រប់គ្រងក្នុងខេត្ត កំពតដែលជាប់នឹងមាត់សមុទ្ទវិញ។ ពិធីផ្លាស់ប្តូរអភិបាលខេត្តថ្មីថ្ងៃនេះ បានអញ្ជើញចូលរួមដោយសម្តេចក្រឡា ហោមសខេងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
សម្តេចក្រឡាហោមសខេង នៅបានដាស់តឿនអភិបាលថ្មីខេត្តកំពតលើកិច្ចការដទៃជាច្រើនទៀតដើម្បីការបំរើ ជាតិនិងប្រជាជន។ អភិបាលថ្មីនៃខេត្តកំពត លោក ម៉ៅ ធនិន បានថ្លែងប្តេជ្ញាប្រតិបត្តិតាមការណែនាំរបស់ សម្តេចក្រឡាហោមសខេង និងប្រមុខរាជរដ្ឋាភិបាល និងលោកបានប្តេជ្ញា បំពេញអនុវត្តកិច្ចការងារគ្រប់គ្រង និងការងារអភិវឌ្ឍន៍លើគ្រប់វិស័យ, ការអនុវត្តន៍គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងការប្តេជ្ញា ខិតខំប្រមូលកម្លាំងសាមគ្គីគ្នាឱ្យបានល្អ ចាប់ពីថ្នាក់ខេត្តរហូល ដល់មូលដ្ឋាន បំពេញកាតព្វកិច្ច បម្រើប្រជាពល រដ្ឋ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពបន្ថែមទៀត៕