កម្ពុជាជាប្រទេសទី៦លើសកលលោកដែលមានការចាក់វ៉ាក់សាំងច្រើនជាងគេ (Video Inside)
កម្ពុជានឹងក្លាយជាប្រទេសឈានមុខគេមួយនៅលើសកលលោកដែលនឹងត្រូវបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងលើពលរដ្ឋរបស់ខ្លួន។ ប្រធានគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ទូទាំងប្រទេសលោកស្រី ឱ វណ្ណឌីន បានថ្លែង ជុំវិញលទ្ធផលនៃការចាក់វ៉ាក់សាំងក្នុងប្រទេសកម្ពុជាដែលជិតនឹងឈានដល់ទីបញ្ចប់ចុងក្រោយនា ពេលខាង មុខនេះ ។
យោងតាមក្រាហ្វិកដោយទីភ្នាក់ងាររ៉យតឺដែលបានតាមដានភាពវិវត្តន៍នៃការចាក់វ៉ាក់សាំងនៅលើសកលលោក គិតត្រឹមថ្ងៃនេះ, កម្ពុជាក្នុងចំណោមយ៉ាងងហោច២០០ប្រទេសលើសកលលោក បានស្ថិតក្នុងលំដាប់ទី៦របស់ ពិភពលោកដែលមានពលរដ្ឋចាក់វ៉ាក់សាំងបានច្រើនជាងគេបង្អស់។ ប្រទេសដែលស្ថិតនៅលើកម្ពុជាលំដាប់ទី៥ គឺប្រទេសសឹង្ហបុរី, ប្រទេសលំដាប់ទី៤ គឺប្រទេសឈីលី, ប្រទេសលំដាប់ទី៣ គឺប្រទេសគុយបា, ប្រទេស លំដាប់ ទី២ គឺប្រទេសព័រទុហ្គាល់ និងប្រទេសលំដាប់ទី១គឺសហភាពអារ៉ាប់អេមីរ៉ាត់៕