រាជរដ្ឋាភិបាលប្រកាសការប្រើប្រាស់ច្បាប់ពាណិជ្ជកម្មសេរីចិននិងកម្ពុជា (Video Inside)
រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឲ្យប្រើច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនចាប់ពីពេល នេះត ទៅ ។
យោងតាមកិច្ចព្រមព្រៀង កម្ពុជានឹងទទួលបានការបើកទីផ្សារឱ្យបានធំនិងប្រសើរជាងមុន សម្រាប់មុខ ទំនិញកសិផល, បន្លែផ្លែឈើ, ផលិតផលកែច្នៃនិងសិប្បកម្ម និងផលិតផលជាច្រើនទៀត ស្របពេលដែលកម្ពុជា អាចផលិតបាននិងអនុលោមតាមវិធានអនាម័យ និងស្តង់ដារ។ កម្ពុជាក៏នឹងទទួលបានលំហូរទីផ្សារពាណិជ្ជកម្មសេវាកម្មដែលអាចនាំចេញក្នុងករណីមានការបណ្តុះបណ្តាលជំនាញ និងមានគុណវុឌ្ឍិគ្រប់គ្រាន់, ផ្តល់ កាលានុវត្តភាពផ្នែកវិនិយោគដល់កម្ពុជាបានកាន់តែច្រើន និងជាឱកាសដល់ធុរជនកម្ពុជាដែលមានបំណង ពង្រីកទីផ្សារសេវាកម្ម និងទំនិញនាំចេញឱ្យកាន់តែសម្បូរបែបទៅកាន់ទីផ្សារក្នុងប្រទេសចិន។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានថ្លែងថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងជួយ ដល់យុទ្ធសាស្ត្រស្តារឡើងវិញនូវសេដ្ឋកិច្ចកម្ពុជា ដែលបានរងការញាំញីយ៉ាងធ្ងន់ធ្ងរពីជំងឺកូវីដ១៩ ព្រមទាំងជួយ ឱ្យមានភាពសាំនៃសង្គម-សេដ្ឋកិច្ចក្នុងប្រក្រតីភាពថ្មីនៃសង្គមកម្ពុជា តាមរយៈកំណើននៃការនាំចេញទៅទីផ្សារ ចិននិងលំហូរវិនិយោគចូលមកកម្ពុជា ដែលនឹងជួយបង្កើតការងារ និងចំណូលជូនប្រជាពលរដ្ឋផងដែរ៕