លោកកជំទាវម៉ែន សំអន អរគុណដល់សន្តិភាព និង អរគុណដល់នយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសុខដុមរមនា និងការរីកចម្រើនទូទាំងប្រទេស

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖   លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន  បានថ្លែង អរគុណដល់សន្តិភាព និង អរគុណដល់នយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសុខដុមរមនា និងការរីកចម្រើនទូទាំងប្រទេស។ ការលើកឡើងបែបនេះ ធ្វើឡើងខណៈលោកជំទាវ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៏ បានអញ្ជើញជាអធិបតី ក្នុងពីធីប្រកាសទទួលស្គាល់ជាផ្លូវការសាខាកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៏ប្រចាំក្រសួងកិច្ច ការនារី កាលពីរសៀលថ្ងៃទី១៦ខែមករាឆ្នាំ២០២០។ លោកជំទាវ ម៉ែន សំអន ថែមទាំងបន្តថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បានយកចិត្តលើកំពស់សមភាពយេនឌ័រ ។

នៅក្នុងឱកាសនោះដែរលោកជំទាវអ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី  បញ្ជាក់ថា ក្រសួងកិច្ចការនារីមានផែនការមេដែលមានឈ្មោះថា “នារីរតនៈ” ក្រសួងកំពុងអភិវឌ្ឍបញ្ចប់នូវផែនការ”នារីរតនៈទី៥” ។ ស្របតាមគោលនយោបាយនិងយុទ្ធ សាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល តាមដំណាក់កាលនីមួយៗដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីរាជការដោយស្មារតីទទួលខុសត្រូវខ្ពស់និងមានសាមគ្គីឯកភាពផ្ទៃក្នុងបានល្អ ។ ក្រសួងបានសហការជាមួយដៃគូអភិវឌ្ឍន៍ទាំងជំរុញការងារលើកកម្ពស់សមភាពយេនឌ័រលើគ្រប់វិស័យនិងគ្រប់កម្រិតថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។ លោកជំទាវរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា.ក្រសួងបានបង្កើតភាពអង់អាចដល់ស្ត្រី.លើកកម្ពស់សហគ្រិនស្ត្រីបណ្ដុះ បណ្ដាលជំនាញដល់ស្ត្រីដើម្បីមានមុខរបរ បង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ នៅពេលស្ត្រីកាន់តែមានតម្លៃអំពើហិង្សានៅក្នងគ្រួសារនិងសហគមន៍បានថយចុះ និង បានចាត់ទុកស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ចនិង សង្គមសេដ្ឋកិច្ចនិងគ្រួសារ ។

          លោកជំទាវកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៏ បានកត់សំគាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជារក្សាបាននូវភាពជោគជ័យក្នុងការ អភិវឌ្ឍន៍ សេដ្ឋកិច្ច ដោយអាចរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរង្វង់៧%ជាប់ៗគ្នា ដូចដែលបានគ្រោងទុកក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ។ វិស័យធំៗដែលជាក្បាលម៉ាស៊ីនរុញកំណើនសេដ្ឋកិច្ច ដូចជាវិស័យកាត់ដេរ កសិកម្ម ទេសចរណ៍ និងសំណង់នៅតែបន្តលូតលាស់ទៅមុខជានិច្ច។  លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សង្ឃឹមយ៉ាងមុតមាំថា គណៈកម្មការសាខាសមាគមនារីក្រសួងនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតីអនុវត្តិឲ្យបានជោគជ័យនូវទិសដៅ ភារកិច្ចដែលបានលើកឡើង ដោយបង្កើនការសាមគ្គីភាពទូលំទូលាយ ឯកភាពនិងសហការគ្នា៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner