ប្រមុខការពារជាតិជប៉ុនអះអាងថា ជប៉ុនមិនអាចមិនយកភ្នែកមើលសកម្មភាពរបស់នាវាចិនបំពានលើប្រជុំកោះ Senkaku នៅសមុទ្រចិនខាងកើតបានទេ

សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក តារ៉ូ កូណូ ដែលមានវត្តមាននៅក្នុងវេទិកាពិភាក្សា និងផ្តល់យោបល់លើបញ្ហាផ្សេងៗ Think Tank ក្នុងទីក្រុងវ៉ាស៊ីនតោន បានថ្លែងថា ជប៉ុនមិនអាចមិនយកភ្នែកមើលសកម្មភាពរបស់នាវាចិនបំពានលើប្រជុំកោះ Senkaku នៅក្នុងសមុទ្រចិនខាងកើតជាញឹកញាប់បានទេ ។

កោះ Senkaku ជាភាសាជប៉ុន ឬ Diaoyu ជាភាសាចិន គឺជាកូនកោះតូចៗដែលស្ថិតនៅក្នុងតំបន់សមុទ្រចិនខាងកើត ។ នៅក្នុងដែនកោះមួយនេះ ត្រូវបានគេរកឃើញថា គឺជាបណ្តុំធនធានធម្មជាតិដ៏ច្រើន ដូចជាប្រេង ត្រី និងជាផ្លូវនាវាចរដ៍សំខាន់មួយ ។ លោក តារ៉ូ បានគូសបញ្ជាក់ថា ចិនគួរតែគោរពទៅតាមគោរពបទដ្ឋានអន្តរជាតិ ដូចជាសេរីភាព ប្រជាធិបតេយ្យ និងបទបញ្ជាច្បាប់ជាដើម ដែលប្រទេសជាច្រើនអនុវត្ត ដើម្បីដោះស្រាយបញ្ហាលំបាកផ្សេងៗ ។ ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក តារ៉ូ បានព្រមានថា បើចិននៅតែបំពានលើបទដ្ឋានអន្តរជាតិទៀត ចិនត្រូវតែទទួលខុសត្រូវលើបញ្ហានេះ ប៉ុន្តែលោក តារ៉ូ មិនបានបញ្ជាក់ ពីការទទួលខុសត្រូវនេះជាអ្វីនោះទេ ។

សូមបញ្ជាក់ថា ការព្រមានរបស់រដ្ឋមន្ត្រីការពារជប៉ុនរូបនេះធ្វើឡើង មុនដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនលោក ស៊ី ជិនភីង ទៅកាន់ប្រទេសជប៉ុនក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីរឹតចំណងមិត្តភាព និងដោះស្រាយបញ្ហាចម្រូងចម្រាស់រវាងប្រទេសទាំងពីរ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner