វេទិកាទេសចរណ៍អាស៊ាន ២០២០ (ATF 2020) បានប្រកាសបើក កាលពីរាត្រីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅប្រទេសប្រ៊ុយណេ

អត្ថបទដោយ៖
Kien Sereyvuth

ប្រ៊ុយណេ៖ កាលពីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅប្រទេសប្រ៊ុយណេ ព្រះអង្គម្ចាស់ Hagi Hassanal Bolkiah Mu’izzaddin Waddaulah ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការនាយករដ្ឋមន្ត្រី យាងចូលរួមជាអធិបតីភាពក្នុងពិធីបើកវេទិកាទេសចរណ៍អាស៊ាន២០២០ (ASEAN Tourism Forum 2020) ដោយមានវត្តមានរដ្ឋមន្ត្រីទេសចរណ៍ និងប្រតិភូប្រទេសសមាជិកអាស៊ាន បូកចិន ជប៉ុន កូរ៉េ និងអ្នកចូលរួមមកពីផ្នែករដ្ឋ ឯកជននិងអ្នកសារព័ត៌មានប្រមាណជាង១០០០នាក់។

នាឱកាសនោះផងដែរ ពិធីបើកបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវគេហទំព័រទេសចរណ៍អាស៊ានថ្មី VisitSEAsia.travel ក្នុងគោលបំណងទាក់ទាញទេសចរ ក៏ដូចជាបង្ហាញពីផលិតផលទេសចរណ៍អាស៊ានថ្មីៗ ក្នុងតំបន់អាស៊ានទាំងមូលឲ្យបានកាន់តែប្រសើរឡើងថែមទៀត។ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងគណៈប្រតិភូក៏បានចូលរួមក្នុងពិធីបើកនោះផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner