អ្នកនាំពាក្យក្រសួងព័ត៌មានឆ្លើយតប ៥ចំណុចទៅនឹងរបាយការណ៍របស់សមាគមខេមបូចា

ភ្នំពេញៈឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានហៅរបាយការណ៍ដែលចេញដោយសមាគម ខេមបូចាថា ជារបាយការណ៍ ដែលមានចេតនាចោទប្រកាន់មកលើស្ថាប័នមានសមត្ថកិច្ចដែលកំពុងអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនតាមច្បាប់ជាធរមាននិងមិនបានសិក្សាស្រាវជ្រាវឲ្យបានគ្រប់ជ្រុងជ្រោយទៅលើលិខិតបទដ្ឋានគតិយុត្តិដែលក្រសួងព័ត៌មានបានចេញនាពេលកន្លងមក។សមាគមនេះក៏តែតែងជំទាស់រាល់សេចក្តីសម្រេចនានារបស់ស្ថាប័នសាធារណៈ។

ថ្មីៗនេះសមាគមខេមបូចាបានចេញរបាយការណ៍អំពីសេរីភាពសារព័ត៌មាននិងសេរីភាពបញ្ចេញមតិរបស់អ្នកសារព័ត៌មាន នៅកម្ពុជា រយៈពេលបីខែ គឺពីខែកក្កដា សីហា កញ្ញា ឆ្នាំ២០២១ ។

ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន(រូបថតឯកសារ)

ឯកឧត្តម មាស សុភ័ណ្ឌ នៅថ្ងៃទី១៩ខែតុលាឆ្នាំ២០២១នេះធ្វើការឆ្លើយតបចំនួន៥ចំណុចទៅនឹងរបាយការណ៍ដែលចេញដោយសមាគមនោះ។ ក្នុងនោះ៖១. របាយការណ៍ដែលចេញដោយខេមបូចានេះ ជារបាយការណ៍ដែលមិនមាន ភាពស្មោះត្រង់ និងមាន ចេតនា ចោទប្រកាន់មកលើស្ថាបន័មានសមត្ថកិច្ចដែលកំពុងអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន តាមច្បាប់ជាធរមាន។ ២. របាយការណ៍នេះ ក៏មិនបានសិក្សាស្រាវជ្រាវឲ្យបានគ្រប់ជ្រុងជ្រោយ ទៅលើលិខិតបទដ្ឋាន គតិយុត្តិដែលក្រសួងព័ត៌មានបានចេញនាពេលកន្លងមកហើយសមាគមនេះតែតែងជំទាស់រាល់សេចក្តីសម្រេចនានារបស់ស្ថាប័នសាធារណៈនិងមិនដែលទទួលយកការបញ្ជាក់ឬការពន្យល់បកស្រាយរបស់ស្ថាប័នសាធារណ:ឬស្ថាប័នមានសមត្ថកិច្ចម្តងណាឡើយ។ ៣. សមាគមនេះ តែងចេញរបាយការណ៍ ឬសេចក្ដីថ្លែងការណ៍ ចោទប្រកាន់មកលើស្ថាប័ន មាន សមត្ថកិច្ចដែលអនុវត្តតួនាទី ភារកិច្ច តាមច្បាប់ថា ស្ថាប័នមានសមត្ថកិច្ចរំលោភបំពានសិទ្ធិសេរីភាព អ្នកសារព័ត៌មាន ឬ គំរាមកំហែង បំបិទសិទ្ធិសេរីភាពអ្នកសារព័ត៌មានទៅវិញ។ ៤. ការកត់ត្រាទិន្នន័យករណីអ្ន សារព័ត៌មានដែលត្រូវ ទទួលខុសតាមផ្លូវច្បាប់ ចំពោះអំពើដែលពួកគេបានប្រព្រឹត្តថា ជាការរំលោកបំពានសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ គឺជាការកត់ត្រា ដែលមិនបានឆ្លុះបញ្ចាំងឲ្យបានគ្រប់ជ្រុងជ្រោយនិងត្រឹមត្រូវ ទាល់តែសោះ ទៅតាម អង្គហេតុ និង អង្គច្បាប់នៃករណីនីមួយៗដែលចំណុចនេះ អាចនិយាយបានថា របាយការណ៍នេះ ជារបាយការណ៍ដែលមាន បំណងបំភាន់សាធារណមតិ ឲ្យមានការយល់ច្រឡំមកលើ ការអនុវត្តច្បាប់របស់ ស្ថាប័ន មាន សមត្ថកិច្ច។

ចំណែកចំណុចទី៥ដែលជាចំណុចក្រោយ គឺកន្លងមក សមាគមនេះ តែងចោទប្រកាន់មកស្ថាប័នមានសមត្ថកិច្ចថា បាន រំលោភបំពានសិទ្ធិ សេរីភាព អ្នកសារព័ត៌មាន ។ ជាក់ស្តែងនាពេលកន្លងមកសមាគម នេះក៏ធ្លាប់បានសេចក្តីថ្លែង ការណ៍នានាចោទប្រកាន់មកសមត្ថកិច្ច ដូចជា សមត្ថកិច្ចគំរាមកំហែង អ្នកសារព័ត៌មាន ឲ្យលុបរូបភាព ដកហូតបណ្ណ អ្នកសារព័ត៌មាន ខេមូចា វីអូអេ ឬជិះម៉ូតូដេញឃាត់អ្នកសារព័ត៌មាន វីអូឌីជាដើម ។ ប៉ុន្តែនៅពេលក្រសួងព័ត៌មាន និង ក្រសួង ស្ថាប័ន ពាក់ព័ន្ធ អញ្ជើញ អ្នកសារព័ត៌មាន ទាំងនោះ មកផ្តល់ព័ត៌មានលម្អិតបន្ថែម បុគ្គលទាំងនោះតែង តែគេចវេសមិនព្រមចូលរួមរាយការណ៍ជាផ្លូវការឡើយ ។នេះយើងអាចលើជាសំណួរថា បើពួកគេត្រូវរំលោភបំពាន សិទ្ធិ សេរីភាព មែន ចុះហេតុ អ្វីពួកគេមិនចូលរួម សហការផ្តល់ព័ត៌មានឲ្យស្ថាប័នមានសមត្ថកិច្ច? តើពួកគេជាជន រងគ្រោះពីការរំលោភបំពានសិទ្ធិសេរីភាពពិតប្រាកដ ឬជាការសម្តែងតាមខ្សែញាក់របស់គេ?៕ ដោយៈ ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner