វៀតណាមក្លាយជាប្រទេសលំដាប់ទី៩ ទិញផ្លែឈើស្រស់ដ៏ច្រើនពីអាម៉េរិក

វៀតណាម៖ វៀតណាមកា្លយជាប្រទេសនាំចូលផ្លែឈើស្រស់ៗដ៏ច្រើនពីសហរដ្ឋអាម៉េរិក លំដាប់ទី៩ ក្នុងនោះ ត្រឹមរយៈពេល១០ខែ ឬត្រឹមខែតុលា កាលពីឆ្នាំ២០១៩ ផ្លែឈើស្រស់ៗរបស់អាមេរិកនាំចេញទៅវៀតណាមមានតម្លៃ៩៧លានដុល្លារអាម៉េរិក កើនឡើង៤៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៨ នេះបើតាមក្រសួងកសិកម្មអាម៉េរិក ចេញផ្សាយដោយសារព័ត៌មាន Vietnamnews កាលពីថ្ងៃទី១៣ មករា ២០២០។

ប្រភពបានឲ្យដឹងដែរថា ពាណិជ្ជកម្មលើវិស័យកសិម្មរវាងអាម៉េរិក​ និងវៀតណាមគឺជាផ្នែកដ៏សំខាន់មួយ ក្នុងចំណោមវិស័យដ៏សំខាន់ផ្សេងៗទៀត ក្រោមទំនាក់ទំនងទ្វេភាគីប្រទេសទាំងពីរ អំឡុង២៥ឆ្នាំចុងក្រោយមកនេះ។
របាយការណ៍នេះត្រូវបានប្រាប់ឲ្យដឹងពីសំណាក់ លោក Benjamin Petlock មន្ត្រីទទួលបន្ទុកកសិកម្មនៃអគ្គកុងស៊ុលអាម៉េរិកប្រចាំនៅវៀតណាម អំឡុងព្រឹត្តិការណ៍ផ្សព្វផ្សាយផ្លែក្រូច Navel នាំចូលពីសហរដ្ឋអាម៉េរិក កាលពីចុងសប្តាហ៍កន្លងទៅ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner