ក្រសួងការពារជាតិអាម៉េរិក ត្រូវបានអ៊ីរ៉ង់ដាក់បញ្ចូលក្នុងបញ្ជីខ្មៅនៃអង្គការភេវកម្ម

អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាស្សាន រូហានី បានចេញបញ្ជាមួយឱ្យអនុវត្តន៍នូវច្បាប់បញ្ជីខ្មៅ ដោយចាត់ទុកក្រសួងការពារជាតិរបស់សហរដ្ឋអាម៉េរិក ជាអង្គការភេរវកម្ម ។
ជាមួយគ្នានោះ ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ បានទទូចឱ្យអាជ្ញាធរអ៊ីរ៉ង់មានសមត្ថកិច្ចទាំងអស់ អនុវត្តជាបន្ទាន់នូវច្បាប់ចាត់ទុកក្រសួងការពារជាតិអាម៉េរិកជា «អង្គការភេរវកម្ម» ដែលត្រូវបានអនុម័តដោយសភាអ៊ីរ៉ង់ ។

ការបោះឆ្នោតអនុម័តរបស់សភាអ៊ីរ៉ង់ នៅថ្ងៃទី៧ ខែមករាកន្លងទៅនេះ បានបញ្ជាក់ថា រាល់សមាជិក ស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុន រួមទាំងមេបញ្ជាការនៃមន្ទីរបញ្ចកោណអាម៉េរិក ដែលបានរៀបចំគម្រោងសម្លាប់លោកមេទ័ពអ៊ីរ៉ង់ កាស្សេម សូឡៃមេនី ត្រូវបានចាត់បញ្ចូលក្នុង «បញ្ជីខ្មៅនៃអង្គការភេរវកម្ម» ។ ហើយច្បាប់នេះក៏ទទួលបានការអនុម័តពីក្រុមប្រឹក្សាឆ្មាំរដ្ឋធម្មនុញ្ញ ដែលជាស្ថាប័នកំពូលរបស់អ៊ីរ៉ង់ផងដែរ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner