ម្ចាស់ក្សត្រី អេលីហ្សាប៊ែតទី២ គាំទ្រព្រះអង្គម្ចាស់ Harry និងអ្នកម្នាង Meghan លាលែងពីគ្រួសាររាជវង្ស

អង់គ្លេស៖ ម្ចាស់ក្សត្រី អេលីហ្សាប៊ែតទី ២ បានបង្ហាញព្រះទ័យគាំទ្រព្រះអង្គម្ចាស់ ហារី  និងអ្នកម្នាង មេហ្គេន លាលែងពីក្រុមគ្រួសាររាជវង្សអង់គ្លេស ទៅតាមបំណងប្រាថ្នារបស់ទ្រង់ទាំងពីរ ប៉ុន្តែកាលបរិច្ឆេទកំណត់ជាផ្លូវការនោះ អាចនឹងត្រូវប្រកាសចេញនាពេលខាងមុខនេះ ។

ម្ចាស់ក្សត្រី អេលីហ្សាប៊ែត បានមានព្រះបន្ទូលថា ទ្រង់ពិតជាគាំទ្រចំពោះគោលបំណងនៃភូស្វាមីភរិយាទាំងពីរ នៅក្នុងការបោះជំហានទៅរកខ្សែជីវិតថ្មី ប៉ុន្តែទ្រង់ក៏ចង់ឲ្យអ្នកទាំងពីរនេះ បន្តស្ថិតនៅបម្រើការងារពេញលេញនៅក្នុងក្រុមគ្រួសាររាជវង្សផងដែរ នៅក្នុងអំឡុងពេលនេះ ។ មន្ត្រីជាន់ខ្ពស់នៃរាជវង្សអង់គ្លេសកំពុងតែពិភាក្សាគ្នា អំពីមុខនាទីរបស់ព្រះអង្គម្ចាស់ ហារី និងអ្នកម្នាង មេហ្គេន បន្ទាប់ពីទ្រង់ទាំងពីរបង្ហាញបំណងចង់ចាកចេញពីរាជវង្ស ។

សូមបញ្ជាក់ថា នៅក្នុងតំណាក់កាលនៃការរៀបចំនេះ ព្រះអង្គម្ចាស់ ហារី និងអ្នកម្នាង មេហ្គេន អាចចំណាយពេលនៅកាណាដា និងអង់គ្លេសតាមការប៉ងប្រាថ្នា ព្រោះទ្រង់ទាំងពីរបានបញ្ជាក់ច្បាស់រួចរាល់ហើយថា មិនចង់ពឹងផ្អែកលើជំនួយសារធារណៈ (រាជសម្បត្តិ) ដើម្បីទ្រទ្រង់គ្រួសារទ្រង់ទៀតនោះឡើយ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner