សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី-១៩ គណៈកម្មការ ជាតិសម្រាប់ ការអភិវឌ្ឍ តាមបែបធិបតេយ្យនៅថ្នាក់ក្រោមជាតិ( គ.ជ អ ប )

សម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិបានអញ្ជើញ ជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី១៩របស់គណៈកម្មាធិការជាតិសម្រាប់ការអភវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ -ជ អ- ប)នៅទីស្ដីកាក្រសួងមហាផ្ទៃ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ។

ថ្លែងនៅក្នុងកិច្ចប្រជុំក្នុងឱកាសនោះ សម្ដេចក្រឡាហោមសខេងបានថ្លែងអំណរគុណនិងវាយតម្លៃ ខ្ពស់ចំពោះគណៈកម្មាធិការជាតិសម្រាប់ការ អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រីដែលបានគាំទ្រនិងចូលរួមក្នុងកិច្ចដំណើរការកែទម្រង់ វិសហវមជ្ឈការដ៏មានសារៈសំខាន់នេះតាមតួនាទី និងភារកិច្ចទទួលខុសត្រូវរបស់ខ្លួន សម្ដេចក្រឡាហោមសខេងមានប្រសាសន៍លើកឡើងទៀតថាទោះបីប្រទេសជាតិក៏ដូចជាបណ្ដា ប្រទេសនានានៅលើពិភពលោកបាននិងកំពុងជួបស្ថានភាពលំបាកដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានអូសបន្លាយពេលវេលាតាំងពីដើមឆ្នាំ២០២០រហូតដល់ពេលនេះ ក៏យើងនៅតែបន្តរួមសហការគ្នានិងការរៀបចំនិងអនុវត្តកិច្ចការងារជាអាទិភាពនិងចាំបាច់នានាដើម្បីធានាដល់ការការពារទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺដ៏កាចសាហាវនេះផងព្រមទាំងបានរក្សានូវនិរន្តភាពនៃការបំពេញការងារតាមវិស័យជំនាញនានាដោយផ្សារភ្ជាប់ជាមួយនឹងការជំរុញកិច្ចការដំណើរការ កំណែទម្រង់ នានាផងដែរ ។

ចំពោះការកោះប្រជុំលើកទី១៩របស់គ.ជ.អ -ប នាពេលនេះគឺក្នុងគោលបំណងពិនិត្យ ឡើងវិញនូវវឌ្ឍនភាពនិងបញ្ហាប្រឈមនានានៃការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការក្នុងអំឡុងឆ្នាំ២០២០និងក្នុងឆមាសទីមួយឆ្នាំ២០២១នេះជាពិសេស ការពិនិត្យលើសេចក្ដីព្រាងឯកសារកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទីពីរសម្រាប់អនុវត្តពីឆ្នាំ២០២០ដល់ឆ្នាំ២០៣០ ដែលគ្រោងនឹងដាក់ជូនប្រមុខរដ្ឋាភិបាលពិនិត្យនិងសម្រេចនាដើមខែវិច្ឆិកាខាងមុខនេះ ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍លើកឡើងបន្តទៀតថាយើងបាន បញ្ចប់កម្មវិធី ជាតិរយៈពេលដប់ឆ្នាំដំណាក់កាលទី១(2010-2020) ដោយសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនពាក់ព័ន្ធនឹងការរៀបចំនិងដាក់ឲ្យដំណើរការស្ថាប័នរដ្ឋបាលថ្នាក់ ជាតិស្របតាមគោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យរួមជាមួយការផ្ទេរមុខងារនិងធនធានចាំបាច់នានាទៅឲ្យរដ្ឋតែបើថ្នាក់ក្រោមជាតិដើម្បីធានាការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការអភិវឌ្ឍ មូលដ្ឋាន នឹងផ្តល់សេវាសាធារណៈចាំបាច់នានាជូនប្រជាពលរដ្ឋ នាចុងឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានរៀបចំឡើងវិញនូវរចនាសម្ព័ន្ធរដ្ឋបាលថ្នាក់ក្រោមថ្នាក់ បានសម្រេចធ្វើ សមាហរកម្ម ការិយាល័យ ជំនាញនានា ទៅក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលក្រុងស្រុកខណ្ឌក្នុងគោលបំណងរៀបចំឲ្យរដ្ឋបាល អ្នកនេះក្លាយជារដ្ឋបាលមូលដ្ឋានដែលមានតួនាទីសំខាន់ក្នុងការសហការជាមួយរដ្ឋបាលឃុំសង្កាត់ក្នុងការផ្តល់សេវាចាំបាច់នានាជូនប្រជាពលរដ្ឋដោយផ្ទាល់ សម្ដេចក្រឡាហោមសខេងបានបន្តទៀតថា ក្នុងគោលបំណងជំរុញអនុវត្តគោលនយោបាយកែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការឱ្យកាន់តែស៊ីជម្រៅទេតែត្រូវបាន រាជរដ្ឋាភិបាល ដើម្បីសំដៅបន្តពង្រឹងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យកាន់តែមានសក្ដានុពលក្នុងការចូលរួមចំណែកសម្រេចបាននូវចក្ខុវិស័យរបស់រដ្ឋាភិបាលនោះគឺការ ស្ដារស្ថានភាពសេដ្ឋកិច្ចជាតិក្រោយវិបត្តិកូវីដដប់ប្រាំបួននិងការបន្តជំរុញកម្ពុជាឲ្យក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាពេលឆាប់ៗខាងមុខនេះ នឹងបន្ត ជំរុញ កម្ពុជាឲ្យក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាពេលឆាប់ៗខាងមុខនេះ។ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner