ក្រុមហ៊ុនហ្វេសប៊ុក គ្រោងនឹងប្តូរឈ្មោះរបស់ខ្លួន

ក្រុមហ៊ុន​បណ្តាញ​ទំនាក់​ទំនង​សង្គម​យក្ស​ Facebook Inc គ្រោង​នឹង​ប្តូរ​ឈ្មោះ​ខ្លួន​ដោយ​ជំនួស​ឈ្មោះ​ថ្មី នៅ​សប្តាហ៍​ក្រោយ​ នេះ​បើ​យោង​តាម​ប្លុក​បច្ចេក​វិទ្យា​ អាមេរិច​ឈ្មោះ​ The Verge ​ដែល​បាន​រាយការណ៍​ កាល​ពី​ថ្ងៃ​អង្គារ​ដោយ​ដក​ស្រង់​ការ​បំភ្លឺ​នេះ​ពី​ប្រភព​ដែល​មាន​ចំនេះ​ដឹង​ផ្ទាល់​អំពី​បញ្ហា​នេះ​។

នាយក​ប្រតិបត្តិ​ហ្វេស​ប៊ុក​ លោក​ Mark Zuckerberg គ្រោង​នឹង​និយាយ​អំពី​ការ​ផ្លាស់​ប្តូរ​ឈ្មោះ​ នៅ​ក្នុង​សន្និសីទ​ប្រចាំ​ឆ្នាំ​របស់​ ក្រុមហ៊ុន​នៅ​ថ្ងៃទី ២៨​ ខែ​តុលា​ ខាងមុខ​ប៉ុន្តែ​ការផ្លាស់​ប្តូរ​ឈ្មោះនេះ​​អាច​ត្រូវ​បាន​បង្ហាញ​ឱ្យ​ឃើញ​ឆាប់​ជាង​នេះ​ បើ​យោង​តាម​សារព័ត៌មាន ​The Verge​ដដែល​ ។ផ្ទុយ​ទៅ​វិញ​ជា​ការ​ឆ្លើយ​តប​លើ​រឿងនេះ ហ្វេសប៊ុក​បាន​និយាយ​ថា​ខ្លួន​នឹង​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​“«ពា​ក្យចចា​មអារាម​ ឬ​ការ​រំពឹង​ទុក​»នេះ​ទេ​។

ព័ត៌មាន​នៃ​ការ​កែប្រែ​ឈ្មោះ​នេះ​ បាន​លេច​ឡើង​ នៅ​ពេល​ដែល​ក្រុម​ហ៊ុន​នេះ​កំពុង​ប្រឈម​មុខ​នឹងការ​ត្រួត​ពិនិត្យ​ពី​សំណាក់​រដ្ឋាភិបាល​ នៅ​សហរដ្ឋ​អាមេរិក​កាន់​តែ​ច្រើន​ឡើង ៗ​ អំពី​ការ​អនុវត្ត​អាជីវកម្មរបស់​ខ្លួន​។ អ្នក​តាក់​តែង​ច្បាប់​មក​ពី​គណបក្ស​ទាំងពីរ​ បាន​បន្ត​រិះគន់​ក្រុម​ហ៊ុន​នេះ​ ដែល​ជា​ការ​បង្ហាញ​ពីការ​មិន​ពេញ​ចិត្ត​របស់​សភា​អាមេរិក​ជា​មួយ​ហ្វេសប៊ុក។​ ក៏ប៉ុន្តែ​វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ​ ដែល​នៅ​តំបន់​ Silicon Valley ដែល​ក្រុមហ៊ុនផ្លាស់​ណាមួយ​ប្តូរ​ឈ្មោះ​របស់​ក្រុមហ៊ុន​ពួកគេ​ នៅ​ពេល​ដែល​ពួក​គេ​ចង់​ដេញ​ថ្លៃ​ ពង្រីក​សេវាកម្ម​របស់​ពួក​គេ។​

ការ​ផ្លាស់​ប្តូរ​ឈ្មោះ​ថ្មី​នេះ​ ក៏​នឹង​ឆ្លុះ​បញ្ចាំង​ពី​ការ​ផ្តោត​អារម្មណ៍​និង​យកចិច្ត​ទុកដាក់​របស់​ហ្វេសប៊ុក​លើ​ ការ​បង្កើត​ថាមេតាវ័រ​ (Metaverse) ដែល​ជា​ពិភព​អនឡាញ​មួយ​ដែល​មនុស្ស​អាច​ប្រើ​ឧបករណ៍​ផ្សេងៗ​ដើម្បី​ផ្លាស់ទី​ និង​ទំនាក់​ទំនង​គ្នា​ក្នុង​បរិយាកាស​និម្មិត​បាន​។

ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner