វ៉ារ្យ៉ង់ថ្មីដែលបែកខ្លួនចេញពីវ៉ារ្យ៉ង់ Delta កំពុងវាយលុក ចក្រភពអង់គ្លេស
អាជ្ញាធរអង់គ្លេសនិងអ្នកជំនាញអន្ដរជាតិ កំពុងឃ្លាំមើលយ៉ាងដិតដល់ទៅលើប្រភេទរងនៃវ៉ារ្យ៉ង់ដែលតាដែលកំពុងបង្កឱ្យមានការកើនឡើងនៃករណីឆ្លងនៅចក្រភពអង់គ្លេស។
ខ្សែស្រឡាយថ្មីនៃវ៉ារ្យ៉ង់ដែលតា ដែលត្រូវបានគេស្គាល់ថាមានឈ្មោះ A.Y.4.2 មានចំនួនប្រមាណ ៦% នៃករណីឆ្លងសរុបនៅក្នុងសប្តាហ៍នៅក្នុងខែ២៧ ខែកញ្ញានេះបើយោងតាម ទីភ្នាក់ងារសន្តិសុខ សុខភាពចក្រភពអង់គ្លេសបាននិយាយ។
មកទល់ពេលនេះ គេនៅតែដឹងតិចតួចអំពីស្រឡាយA..Y.4.2 នេះនៅលើយ ។ អ្នកជំនាញខ្លះបាននិយាយថាវាអាចចម្លងបានច្រើន និងលឿនជាងវ៉ារ្យ៉ង់ដែលតាដើម ទៅទៀតទោះបីមិនទាន់មានការបញ្ជាក់ជាផ្លូវការក៏ដោយ។ ខណៈពេលដែលករណីឆ្លងនៃស្រឡាយថ្មីនេះមានចំនួនកើនឡើងក៏ដោយ ក៏វា មិនទាន់ត្រូវបានគេចាត់ទុកនៅក្នុងថ្នាក់ ជា« វ៉ារ្យ៉ង់ដែលអាចបង្កការព្រួយបារម្ភ» នោះនៅឡើយទេ ។ «ដោយសារតែ A.Y.4.2 នៅតែមានប្រេកង់ទាប គឺ មានប្រមាណ១០% នៃការដែលវាអាចបញ្ជូននិងឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់» សាស្រ្តាចារ្យBalloux នៃជីវវិទ្យា និងប្រព័ន្ធគណនា និងជានាយកនៅវិទ្យាស្ថានហ្សែន UCL បានប្រាប់។
ចក្រភពអង់គ្លេសមានអត្រាឆ្លងខ្ពស់បំផុតនៃករណី ជំងឺកូវីដ១៩ ប្រចាំថ្ងៃនិងមានករណីស្លាប់ក្នុងចំណោមប្រជាជនមួយលាននាក់នៅអឺរ៉ុបខាងលិច ចាប់តាំងពីការរឹតត្បិត ត្រូវបានដកចេញនៅរដូវក្តៅ។ កាលពីថ្ងៃអង្គារនេះ មានការរាយការណ៍ពីការស្លាប់ដោយសារកូវីដ -១៩ ចំនួន ២២៣ នាក់ដែលជាតួលេខខ្ពស់បំផុតចាប់តាំងពីដើមខែមីនា ហើយមេដឹកនាំវិស័យសុខាភិបាលកំពុងជំរុញឱ្យរដ្ឋាភិបាលដាក់ឡើងវិញនូវវិធានការណ៍ដូចជាការតម្រូវឲ្យពាក់ម៉ាស់ នៅកន្លែងដែលបិទជិត ដើម្បីជួយបន្ធូរបន្ថយសម្ពាធលើប្រព័ន្ធសុខាភិបាល។


ប្រភព៖ CNN