សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរី

រតនគិរី៖ នៅសាលាខេត្តរតនគិរី នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង     ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសប្រធានក្រុមការងារថ្នាក់ជាតិ    ចុះមូលដ្ឋានខេត្ត
រតនគិរី។  ពិធីខាងលើនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួង មហាផ្ទៃ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្ត ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តរតនគិរី អភិបាលខេត្តមណ្ឌលគិរី ស្ទឹងត្រែង លោក លោកស្រីជាមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទថ្នាក់ខេត្ត ក្រុង ស្រុក ប្រធានក្រុមប្រឹក្សា អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ និងមន្ត្រីរាជការ អ្នកមុខអ្នកការជាច្រើនទៀតនៅក្នុងខេត្ត។ នៅក្នុងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានផ្ទេរភារកិច្ច ឯកឧត្តម លី ធុជទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ពីប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរី ទៅជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង ជំនួសមកវិញដោយឯកឧត្តម ជៀង អ៊ំ រដ្ឋលេខាធិការក្រសួងការពារជាតិ មកជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរី។
ថ្លែងនៅក្នុងពិធីប្រកាសប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរី សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តែងនូវការកោតសរសើរចំពោះឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អតីតប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត អនុប្រធាន សមាជិកសមាជិកាក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពនានា នៃខេត្តរតនគិរី ដែលបានប្តេជ្ញាចិត្តរួមគ្នាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការថែរក្សាការពារសុខសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ​សណ្តាប់​ធ្នាប់សាធារណៈ​បង្កភាពអនុគ្រោះដល់ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍខេត្តរតនគិរីអោយមានការរីកចម្រើនលើគ្រប់វិស័យ។ សមិទ្ធផលទាំងនេះគឺជាការរួមចំណែកយ៉ាងសំខាន់ ធ្វើឱ្យរាជរដ្ឋាភិបាលសម្រេចបាននូវ សមិទ្ធផលនានាជាច្រើនទាំងការអនុវត្តកម្មវិធីកំណែទម្រង់ ក៏ដូចជា​ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងទី១ នៃការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋភា។ សម្តេចក្រឡាហោម សខេង ក៏បានកោត សរសើរចំពោះគំរូវីរៈភាព និងស្នាដៃដ៏ធំធេង របស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ប៊ូ ថង ដែលដែលឥស្សរៈជនរបស់ជាតិ ក៏ដូចជាប្រជាជននៃភូមិភាគឦសាន ដែលបានចូលរួមចំណែកដោយផ្ទាល់ក្នុងការអភិវឌ្ឍខេត្តរតនគិរី តាំងពីក្រោយថ្ងៃរំដោះប្រទេសជាតិ ០៧ មករា ឆ្នាំ១៩៧៩ ធ្វើឱ្យជីវភាពសង្គម សេដ្ឋកិច្ច ទូទាំងខេត្តមានការវិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ។  សម្តេចក្រឡាហោម បានចាត់ទុកថា ខេត្តរតនគិរីកើតឡើងក្រោយគេ ប៉ុន្តែមានការអភិវឌ្ឍន៍មិនចាញ់បណ្តាខេត្តដ៏ទៃទៀតទេ ក្រោមការ យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដាក់ចេញគោលនយោបាយត្រឹមត្រូវ  សំដៅប្រែក្លាយប៉ូលខេត្តរតនគិរី ទៅជាគោលដៅកសិឧស្សាហកម្មដ៏សំខាន់មួយ។ ក្នុងគោលដៅពង្រឹងប្រសិទ្ធភាពការងាររបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញ នូវវិធានការចំពោះមុខចំនួន ០៨ចំណុច សម្រាប់ក្រុមការងារអនុវត្ត ក្នុងនាមតំណាងក្រសួង ស្ថាប័ន ក្នុងការគាំទ្រដល់ដំណើរការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់របស់រាជរដ្ឋាភិបាល នៅថ្នាក់មូលដ្ឋានខេត្ត សំដៅជំរុញការអភិវឌ្ឍខេត្តរតនគិរីប្រកបដោយចីរភាព រួមមាន៖
១.បន្តពង្រឹងសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ដោយត្រូវខិតខំពង្រឹងសមត្ថភាពជំនាញរបស់កងកម្លាំងមានសមត្ថកិច្ចនានាក្នុងការបង្កា ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា
២.គាំទ្ររដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ឱ្យពង្រឹងការប្តេជ្ញាចិត្តអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការឱ្យសម្រេចបាន លទ្ធផលតាមការរំពឹងទុក
៣.លើកកម្ពស់ការអភិរក្សធនធានធម្មជាតិ ការការពារទ្រព្យសម្បត្តិសាធារណៈ ដោយពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឹងម៉ាត់ ដើម្បីបង្ការទប់ស្កាត់បទល្មើសព្រៃឈើ ការរុករានដីព្រៃការពារ ដើម្បីកាន់កាប់ដោយខុសច្បាប់ និងបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ។ ក្នុងការអនុវត្តវិធានការនេះ សម្តេចបានណែនាំអាជ្ញាធរពាក់ព័ន្ធមន្ត្រីច្បាប់ត្រូវដកខ្លួនចេញពីបទល្មើសនានា។
៤.ត្រូវខិតខំសម្របសម្រួលដោះស្រាយជម្លោះនានានៅមូលដ្ឋាន ពិសេសជម្លោះដីធ្លី ប្រកបដោយតម្លាភាព យុត្តិធម៌ ដោយឈរលើគោលការណ៍ច្បាប់ និងរួមគ្នាលុបបំបាត់ការធ្វើអន្តរាគមន៍ជម្លោះនានាខុសពីតួនាទី និងសមត្ថកិច្ច៕ ដោយ គតិ យត្ត

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner