ប្រធានាធិបតីចិន និងរុស្ស៊ី នឹងមិនចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេស G20 នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលីដោយផ្ទាល់នោះទេ

រ៉ូម៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងមិនចូលរួមកិច្ចប្រជុំកំពូលនៅទីក្រុងរ៉ូម របស់ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ ឬហៅកាត់ថា G20 ដោយផ្ទាល់នោះទេ។ នេះបើតាមប្រភពជិតស្និទ្ធនឹងបញ្ហានេះ។

បើតាមប្រភពដដែលនេះ រដ្ឋមន្ត្រីការបរទេសចិននឹងតំណាងអោយប្រទេសចិននៅក្នុងកិច្ចប្រជុំកំពូលនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យសប្តាហ៍នេះ (ម៉ោងក្នុតំបន់) ខណៈដែលលោក ស៊ី ជីនពីង នឹងមិនចូលរួមដោយផ្ទាល់នោះទេ។ ដោយឡែកវិមានក្រឹមឡាំងក៏បានបញ្ជាក់កាលពីសប្តាហ៍មុនដែរថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក៏នឹងមិនចូលរួមកិច្ចប្រជុំកំពូល G20 នៅក្នុងទីក្រុងរ៉ូម ផងដែរ ហើយនាយករដ្ឋមន្រ្តីជប៉ុនលោក ហ៊្វូមីអូ គីហ្ស៊ីដា និងប្រធានាធិបតីម៉ិកស៊ិកលោក អង់ដ្រេ ម៉ានូអែល ឡូប៉េស អូប្រាឌ័រ ក៏បាននិយាយផងដែរថា ពួកលោកក៏នឹងមិនទៅចូលរួមផ្ទាល់ដូចគ្នាដែរ។

តែទោះបីជាយ៉ាងណាក៏ដោយ ប្រភពដដែលនេះបានអោយដឹងទៀតថា ការអវត្តមានរបស់មេដឹកនាំសំខាន់ៗខាងលើនេះ នឹងមិនធ្វើឱ្យប៉ះពាល់ដល់ឱកាសនៃការធ្វើឱ្យមានវឌ្ឍនភាពល្អនៅក្នុងកិច្ចប្រជុំកំពូល ដែលនឹងផ្តោតជាសំខាន់លើបញ្ហាប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាតកូវីដ១៩នោះទេ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner