រថយន្ត២គ្រឿង បើកវាជែងគ្នា ទៅបុកម៉ូតូ១គ្រឿង​ ស្លាប់មនុស្សប្រុសស្រី២នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ មនុស្សប្រុសស្រី២នាក់ ត្រូវបានស្លាប់ភ្លាមនៅលើកំណាត់ផ្លូវ៦០ម៉ែត្រ ក្រោយពីរថយន្តមួយគ្រឿងបើកបុកយ៉ាងពេញទំហឹងរួចគេចខ្លួនបាត់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង៤០នាទីព្រឹក ថ្ងៃទី១០ ខែមករាឆ្នាំ២០២០ ស្ថិតនៅចំនុចផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ  រាជធានីភ្នំពេញ។   សពជនរងគ្រោះដែលបានស្គាល់ឈ្មោះ ចាន់ ណាភេប្រុស អាយុ៣០ឆ្នាំ និងស្ត្រីម្នាក់ទៀតដែលជិះជាមួយអង្គុយខាងក្រោយមិនស្គាល់អត្តសញ្ញាណនោះទេ។
 

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកPCXពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ1IC 4551ធ្វើដំណើរពីត្បូងទៅជើង លុះដល់ចំនុចកើតហេតុជនរងគ្រោះបំរុងបត់ម៉ូតូចូលក្នុងការដ្ឋានសំណង់ចិនក៏មានរថយន្ត២គ្រឿងបានវ៉ាជែងគ្នាក្នុងល្បឿនយ៉ាងលឿន បានបុកជនរងគ្រោះហើយបានខ្ទាតចេញពីម៉ូតូរួចក៏មានរថយន្តមួយគ្រឿងទៀតបានមកកិនជនរងទាំង២នាក់ស្លាប់ភ្លាមៗនៅ និងកន្លែងកើតហេតុរួចរថយន្តបង្ករបានបើករត់គេបាត់ ខណៈពេលនេះសមត្ថកិច្ចកំពុងឆែកកាំម៉ារ៉ាសុវត្ថភាពដើម្បីស្រាវជ្រាវរករថយន្តបង្ក និងអ្នកបើកបរមកផ្តន្ទាទោសតាមផ្លូវច្បាប់។

តាមប្រភពនៅកន្លែងកើតហេតុបានរិះគន់ទៅលើកងកម្លាំងនគរបាលខណ្ខមានជ័យខណៈដែលបានកំពុងតែមានកាដាក់កម្លាំង ល្បាតកាពារក្បូននៅតាមផ្លូវ៦០ម៉ែត្រនោះជាហូរហែរតែបែរជាបណ្តែតបណ្តោយឲ្យមានគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវនោះបណ្តាលឲ្យស្លាប់មនុស្សប្រុសស្រី២នាក់ ហើយរថយន្តដែលបង្ករត់រួចទៅវិញ។   ចំណែករថយន្តដែលបង្កទាំង២គ្រឿង មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេក្រោយពីកើតហេតុបានបើករត់គេចបាត់អស់ បន្សល់តែសពជនរងគ្រោះទាំង២នាក់ នៅកណ្កាលផ្លូវ។

ក្រោយកើតហេតុរួច នគរបាលផ្នែកចរាចរណ៍ខណ្ខមានជ័យ សហការណ៍ជាមួយជំនាញចរាចរណ៍ក្រុងបានធ្វើការវាស់វែងនៅកន្លែងរួចបានយកម៉ូតូទៅរក្បាទុកនៅចារាចរណ៍រាចធានី ភ្នំពេញរងចាំសាច់ញ្ញាតិយកឯកសារផ្ទៀងផ្ទាត់ត្រឹមត្រូវហើយប្រគល់ឲ្យវិញ។ចំណែកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner