ជនសង្ស័យ៤នាក់ ត្រូវកម្លាំងចម្រុះខណ្ឌសែនសុខឃាត់ខ្លួននៅចំណុចផ្សេងៗគ្នា ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ កម្លាំងនគរបាលតាមបណ្ដាប៉ុស្ដិ៍ក្នុងខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ៤នាក់ នៅចំណុចទីតាំងផ្សេងៗគ្នា ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន ។
 

ក្នុងរបាយការណ៍របស់លោកអធិការខណ្ឌសែនសុខបានឲ្យដឹងថា កម្លាំងនគរបាលដែលបានខ្លួនជនសង្ស័យខាងលើរួមមាន ៖   ទី១ នគរបាលរដ្ឋបាលប៉ុស្ដិ៍ទឹកថ្លា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ទី២ នគរបាលប៉ុស្ដិ៍រដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យ២នាក់ នៅតាមបណ្ដោយផ្លូវនតប្រ៊ីត ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កាលថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ពាក់ព័ន្ធករណីរក្សាទុកគ្រឿងញៀន ។

ទី៣ នគរបាលប៉ុស្ដិ៍ភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង៤នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបាននគរបាលបញ្ជូនទៅឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំកសាងសុំណុំរឿងបញ្ចូនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner