គិតត្រឹមព្រឹកថ្ងៃទី២៩ ខែតុលា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១៣.១លាននាក់ ស្លាប់ជាង ២៧.៧ម៉ឺននាក់

កម្ពុជា ៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,១២៤,០៦៥នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៧៧,៥៥១នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១

  • ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៤២,៥៣២នាក់ (ស្លាប់ ១៤៣,៣៣៣នាក់)
  • ហ្វីលីពីន ឆ្លងចំនួន ២,៧៧២,៤៩១នាក់ (ស្លាប់ ៤២,៥៧៥នាក់)
  • ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៤៥៤,៧៤៩នាក់ (ស្លាប់ ២៨,៧៦៩នាក់)
  • ថៃ ឆ្លងចំនួន ១,៨៩៣,៩៤១នាក់ (ស្លាប់ ១៩,០៧០នាក់)
  • វៀតណាម ឆ្លងចំនួន ៩០៥,៤៧៧នាក់ (ស្លាប់ ២១,៩១០នាក់)
  • មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៩៧,៧០០នាក់ (ស្លាប់ ១៨,៦២២នាក់)
  • សិង្ហបុរី ឆ្លងចំនួន ១៨៧,៨៥១នាក់ (ស្លាប់ ៣៦៤នាក់)
  • កម្ពុជា ឆ្លងចំនួន ១១៨,២២០នាក់ (ស្លាប់ ២,៧៦៦នាក់)
  • ទ្បាវ ឆ្លងចំនួន ៣៨,២៨១នាក់ (ស្លាប់ ៥៩នាក់)
  • ព្រុយណេ ឆ្លងចំនួន ១២,៨២៣នាក់ (ស្លាប់ ៨៣នាក់) ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner