ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃសត់ខ្លួន ពាក់ព័ន្ធករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្នានខណ្ឌទួលគោក បានធ្វើការបង្ក្រាបឃាត់ខ្លួន ពាក់ព័ន្ធ ករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន។ ករណីនេះ កម្លាំងបានធ្វើនៅចំណុចផ្លូវ២៣៤ ក្រុមទី២៧ ភូមិ៧ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅវេលាម៉ោង២០ និង៣០នាទីយប់ ថៃ្ងទី២៨ ខែតុលា ឆាំ្ន២០២១។

ជនសង្ស័យឈោះ្ម ជា ងួនហាក់ ហៅ យូ ភេទប្រុស អាយុ ៣១ឆាំ្ន ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់ នៅផ្ទះលេខ១៩៥៩M ផ្លូវបេតុង សង្កាត់កាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ វត្ថុតាងដែលបានចាប់យកមាន ក្រាមពណ៌សថ្លា សង្សយ័ជាគ្រឿងញៀន ចំនួន ១៧កញ្ចប់តូច បំពង់កែច្នៃ សម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន០៨ និង កញ្ចប់បារី MEVIUS ចំនួន០១។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួន ជាបណ្តោះតអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីធើ្វការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានី ភ្នំពេញ ចាត់ការតាមនីតិវិធី៕ ឆៃហួត និងប៊ុនធី

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner