រដ្ឋបាលសាលាខេត្តពោធិ៍សាត់ ទទួលស្បៀង និងសម្ភារៈមនុស្សធម៌ ដើម្បីត្រៀមបន្តចែកជូនពលរដ្ឋរងគ្រោះ

ខេត្តពោធិ៍សាត់ ៖ នាព្រឹកថ្ងៃសៅរ៍ ៨រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ នេះ រដ្ឋបាលសាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោក ជាវ តាយ អភិបាលនៃអភិបាលខេត្តពោធិ៍សាត់
បានទទួលអង្ករចំនួន១០តោន ពីសប្បុរសជន(មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត)និងសារុងចំនួន១០០ ទឹកបរិសុទ្ធ១០០យួរ និងម៉ាស់ចំនួន១០ប្រអប់ថែមទៀត ។

ក្នុងឱកាសនោះ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះម្ចាស់អំណោយជាសប្បុរសជន(មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី និងវិទ្យាស្ថានពហុបច្ចេកទេសនៃមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ)ប្រកបដោយស្មារតីមនុស្សធម៌ ក្នុងបរិបទកូវីដ-១៩ វីរុសបំឡែង នេះជាការចូលរួមមួយផ្នែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ។

ក្នុងនោះលោកអភិបាល បង្វែរស្បៀង និងសម្ភារៈទាំងអស់ ជូនទៅសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ដើម្បីត្រៀមចែកជូនបន្ត ឲ្យចំគោលដៅប្រកបដោយតម្លាភាព ចំពោះប្រជាពលរដ្ឋងាយរងគ្រោះ ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner