ក្រុមប្រតិភូទីប្រឹក្សាក្រសួងព័ត៌មាន តំណាងឯកឧត្តម ជា ច័ន្ទបរិបូរណ៍ បាននាំយកថវិកាចំនួន ៤៤០,០០០រៀល ដែលជាអំណោយមនុស្សធម៌ជូនដល់ស្ត្រីមេម៉ាយទីទ័លក្រ ផ្ទុកមេរោគ និងពិការភ្នែក
សៀមរាប៖ ឯកឧត្តមក្រុមប្រតិភូទីប្រឹក្សាក្រសួងព័ត៌មាន តំណាងឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និង ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកក្រឡាញ់ ខេត្តសៀមរាប បាននាំយកថវិកាចំនួន ៤៤០,០០០រៀល (សែសិបបួនម៉ឺនរៀល) ជារៀងរាល់ខែ ក្នុងរយៈពេល០១ឆ្នាំពេញសម្រាប់ឆ្នាំ២០២០ ដែលជាអំណោយមនុស្សធម៌ជូនដល់ស្ត្រីមេម៉ាយទីទ័លក្រផ្ទុកមេរោគ និងពិការភ្នែកនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្នុងក្រុងសៀមរាប នារសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០នេះ។

ស្ត្រីមេម៉ាយទីទ័លក្រផ្ទុកមេរោគ និងពិការភ្នែកទាំងសងខាង ឈ្មោះ ស៊ុ សំណាង មានអាយុ៤៥ឆ្នាំ មានកូនម្នាក់ និង ម្ដាយចាស់ជរា អាយុ៧០ឆ្នាំ ក្នុងបន្ទុកគ្រួសារ កាលពីមុនបានសុំផ្ទះគេស្នាក់នៅស្ថិតនៅភូមិអញ្ចាញ ក្នុងសង្កាត់នគរធំ ក្រុងសៀមរាប តែឥឡូវនេះ បានឯកឧត្តមក្រុមប្រតិភូទីប្រឹក្សាក្រសួងព័ត៌មាន តំណាងឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និង ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកក្រឡាញ់ ខេត្តសៀមរាប បាននាំយកថវិកាចំនួន ៤៤០,០០០រៀល (សែសិបបួនម៉ឺនរៀល) ជារៀងរាល់ខែ ក្នុងរយៈពេល០១ឆ្នាំពេញសម្រាប់ឆ្នាំ២០២០ ដែលជាអំណោយមនុស្សធម៌មូលនិធិរបស់ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ជូនដល់ស្ត្រីមេម៉ាយទីទ័លក្រផ្ទុកមេរោគ និងពិការភ្នែក គឺអ្នកស្រី ស៊ុ សំណាង ទុកសម្រាប់ចំណាយទៅលើថ្លៃជួលផ្ទះ នឹងការហុបចុកប្រចាំថ្ងៃ។

ឯកឧត្តម ឯកឧត្តម ហុង សុខជា ទីប្រឹក្សាក្រសួងព័ត៌មាន បានមានប្រសាសន៍ថា អំណោយដែលអ្នកស្រីទទួលបាននៅពេលនេះគឺ ដោយសារអ្នកស្រីបានទាក់ទងតាមទូរស័ព្ទទៅឯកឧត្តម ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ក្នុងកម្មវិធីនាទីវប្បធម៌ របស់ប៉ុស្តិវិទ្យុបាយ័ន ដើម្បីសុំជំនួយឧបត្ថម្ភជួយដោះស្រាយបញ្ហាកង្វះខាតស្បៀងអាហារទទួលទានប្រចាំថ្ងៃ និងគ្មានទីកន្លេងស្នាក់នៅពិតប្រាកដ បន្ទាប់ពីទទួលបានដំណឹងនេះហើយ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ក៏បានទំនាក់ទំនទៅឯកឧត្តមក្រុមប្រតិភូទីប្រឹក្សាក្រសួងព័ត៌មាន បាននាំយកថវិកាមួយចំនួនរបស់ឯកឧត្ដមដែលបានមកពីមុលនិធិសប្បុរសធម៌ជូនដល់អ្នកស្រី ស៊ុ សំណាង ដើម្បីជួយសម្រួលដល់ទុក្ខលំបាករបស់ក្រុមគ្រួសារអ្នកស្រី ។

អ្នកស្រី ស៊ុ សំណាង បានឲ្យដឹងថា អ្នកស្រីបានខិតខំប្រឹងប្រែងតស៊ូរស់នៅជាមួយកូនម្នាក់ និងម្ដាយចាស់ជរាម្នាក់វ័យ ៧០ឆ្នាំ ដោយគ្មានផ្ទះសម្បែងតាំងពីឆ្នាំ២០០៣មក ដែលពីមុនបានសុំខ្ទមចាំដីលោកតាម្នាក់ សម្រាប់ស្នាក់អាស្រ័យ ដែលស្ថិតក្នុងភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប តែឥឡូវនេះ បានឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានជួយទំនុកបម្រុងជារៀងរាល់ខែក្នុងឆ្នាំ២០២០នេះ បើទោះបីជាលំបាកយ៉ាងណាក៏ដោយ ក្រុមគ្រួសារអ្នកស្រី និងអ្នកស្រី មិនបានដើរសុំទានគេ ដើម្បីយកប្រាក់មកទិញចំណីអាហារប្រចាំថ្ងៃឡើយ ។

ជាការឆ្លើយតប ឯកឧត្តម ធឹម សំផូត ទីប្រឹក្សាក្រសួងព័ត៍មាន បានពាំនាំនូវការសាកសួរសុខទុក្ខ និង ក្ដីអាណិតអាសូរ ពីសំណាក់ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានពាំនាំនូវសំណូមពររបស់អ្នកស្រី ដើម្បីស្វែងរកដំណោះស្រាយបន្តទៀត។ ជាមួយគ្នានោះ ឯកឧត្តម ធឹម សំផូត បានធ្វើកិច្ចសន្យាឲ្យអ្នកស្រីគោរពទៅតាមលក្ខខណ្ឌដូចខាងក្រោម៖ ទី១- សមាជិកទាំងអស់ក្នុងគ្រួសារ មិនប្រើប្រាស់គ្រឿង មិនសេពគ្រឿងស្រវឹង និងលេងល្បែងស៊ីសងគ្រប់ប្រភេទឡើយ។ ទី២- ឲ្យកូនប្រុសអាយុ ១៨របស់នាងខ្ញុំ ដែលចេញពីមណ្ឌលកែប្រែ ខិតខំរកការងារធ្វើ ដើម្បីជួយគ្រួសារ។

ក្នុងករណីដែលនាងខ្ញុំ មិនគោរពតាមលក្ខខណ្ឌដែលមានក្នុងកិច្ចសន្យានេះ អ្នកស្រី នឹងទទួលយកការផ្តាច់ជំនួយឧបត្ថម្ភរៀងរាល់ខែពី មូលនិធិរបស់ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ដោយឥតប្រកែកតវ៉ាឡើយ។ ឯកឧត្តម បានបញ្ចាក់ថា៖ គ្រួសារពិការភ្នែក គ្មានទីពឹងនេះ រស់នៅជាមួយម្តាយចាស់ជរាដែលមានកូនប្រុសម្នាក់គត់ ជាប់នៅពន្ធនាគារថែមទៀត ហើយពេលនេះ ឯកឧត្តម ឌីម ឈុនឡេង ជាមេធាវី ស្មគ្រ័ចិត្តជួយការពាររឿងក្តីរបស់កូនគាត់ ដើម្បីឲ្យរួចផុតពីការឃុំខ្លួន នឹងមានសេរីភាពវិញ ។ ក្រុមការងារបានបង្កើត មូលនិធិ ក្នុងគោលបំណងជួយឧបត្ថមជាប្រចាំខែក្នុងឆ្នាំ២០២០ដែលមានការចូលរួមពីអាជ្ញាធរមូលដ្ឋានផងដែរ៕ធ.ដ
ដោយ ស៊ាន សុផាត
