រថយន្តស៊ីណា បើកបុកម៉ូតូកង់បីពីក្រោយបណ្តាលឲ្យបុរសពីរនាក់រងរបួសធ្ងន់
ភ្នំពេញ ៖ ស្ត្រីម្នាក់បើករថយន្តម៉ាកស៊ីណា មួយគ្រឿងលឿនដូចហោះជ្រុលទៅបុកម៉ូតូកង់បីខ្មែរពីក្រោយបណ្ដាលឲ្យខ្ទាតទៅចិញ្ចើមផ្លូវធ្លាក់បុរសពីរនាក់ រងរបួសធ្ងន់ម្នាក់ត្រូវរថយន្តកិនអូសរាប់សិបម៉ែត្រ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១ និង១០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ៩ ខែមករា ឆ្នាំ២០២០ នៅចំណុចមុខឃ្លាំងលក់សម្ភារសំណង់គ្រប់ប្រភេទ(យីហោ ម៉ៅ គឹម សៀង)តាមបណ្ដោយផ្លូវជាតិលេខ ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតបើកកង់បីខ្មែរមួយគ្រឿងពណ៌ក្រហម ធ្វើសំណើទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តមួយគ្រឿងម៉ាកសុីណាពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2BA-4379បើកបរដោយស្ត្រីម្នាក់ទិសដៅស្របគ្នាបុក កង់បីពីក្រោយផ្នែកខាងឆ្វេងបណ្ដាលឲ្យម៉ូតូបីខ្ទាតទៅចិញ្ចើមផ្លូវទៅប៉ះតូប និងលក់ភេសជ្ជៈមុខផ្ទះជាពលរដ្ឋ និងបែកថូផ្កាអស់មួយ។

ចំណែកអ្នកបើកបរម៉ូតូកង់ បី និងអ្នករួមដំណើរផ្លោងធ្លាក់ទៅនឹងថ្នល់រងរបួសធ្ងន់ ចំណែកម្នាក់ត្រូវរថយន្តកិនអូសរាប់សិបម៉ែត្រ។ភ្លាមៗនោះម្ចាស់រថយន្តបង្កត្រូវបានជាពលរដ្ឋឃើញហេតុការណ៍ក៏បានឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចមូលដ្ឋានរួចបញ្ជូនខ្លួនទៅប៉ុស្តិ៍ ចាក់អង្រែក្រោមដើម្បីសួរនាំបន្ត និងទុកប្រគល់ជូនសមត្ថកិច្ចជំនាញ។
ចំណែកជនរងគ្រោះទាំងពីត្រូវបានរថយន្ត សង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនង ទៅសមត្ថកិច្ចចុះយើងចុះមុខគ្រួសារវាស់វែងយករថយន្ត និងម៉ូតូកង់បីទៅរហាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញ រងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ធ.ដ