ហេតុអ្វី ពន្ធនាគារឥណ្ឌូនេស៊ីជាកន្លែងគ្រោះថ្នាក់សម្រាប់អ្នកទោស?

ព្រឹត្តិការណ៍​អគ្គីភ័យ​ក្នុងពន្ធនាគារ Tangerang នៅជាយក្រុងហ្សាកាតា ដោយបានសម្លាប់មនុស្ស ៤១​ នាក់ និងរបួស ៨០ នាក់​ ​បញ្ជាក់​ពី​បញ្ហា​ក្តៅ​គគុកមួយ​ ដែល​កើត​មាន​ឡើង​នៅក្នុង​ពន្ធនាគារ​ រួម​មាន​​ភាព​តូច​ចង្អៀត​នៅក្នុង​ពន្ធនាគារ​ ​ការ​រត់​គេចខ្លួ​ន​ចេញ​ពី​ពន្ធនាគារ​ដ៏​ច្រើន​ កុប្បកម្មតវ៉ា ភាពជ្រុលនិយ​ម​ និង​អំពើ​ពុក​រលួយ​ជាដើម​។

យោងតាមទិ​ន្នន័​យ​រ​ប​ស់​រដ្ឋា​ភិបាល​ កន្លែងស្នាក់​នៅ​ក្នុង​ពន្ធនាគារ​ផ្ទុកអ្ន​​ក​ទោ​ស​ជា​ង​ ២០០០ នាក់ លើស​ចំនួន​ផ្លូវ​ការ​កំណត់​ ដែល​តម្រូវ​ឱ្យ​មាន​ត្រឹម​ ៦០០ នាក់​ប៉ុណ្ណោះ​។ ប្លុកC  ដែល​ជា​កន្លែង​អគ្គីភ័យ​ឆាប​ឆេះ ​បាន​ដាក់​អ្នកទោសលើ​ស​ចំនួនដល់​ទៅ​ ១២២ នាក់ ខណៈ​ចំនួន​កំណត់​អតិបរិមារកំណត់​ឱ្យ​នៅត្រឹម​​ ៤០ នាក់​ប៉ុណ្ណោះ​។

យ៉ាងណាមិញ ការ​ផ្ទុក​អ្នក​ទោស​ច្រើន​ហួស​កំណត់​នេះ​មិន​មែន​ជា​រឿង​ប្លែក​ទេ​ សម្រាប់​ពន្ធនាគារ Tangerang នៅ​ប្រទេស​ឥណ្ឌូ​នេស៊ី ​និង​នៅ​អាស៊ី​អាគ្នេយ៍​ភាគ​ច្រើន​ទៀត​។ លោក Usman Hamid នាយកប្រ​តិ​ប​ត្តិ​នៃអង្គការលើកលែងទោ​ស​អ​ន្ត​រ​ជា​តិ​ឥ​ណ្ឌូ​ណេស៊ី ​បានប្រាប់សារព័ត៌មាន​ DW ថា៖​ «កំណើន​​នៃ​ចំនួន​អ្នក​ទោស​​នៅក្នុ​ងព​​ន្ធ​នាគារ​នេះ​ កើន​ឡើង​ដោយសារ​​ការ​ប្រព្រឹត្តិ​ករណី​ឧ​​ក្រិដ្ឋកម្ម​ហួស​ហេតុ​។​ អត្រា​​នៃ​ការ​ជាប់ឃុំ​ខ្ព​​ស់​​​នេះ​ មិន​មែន​កើន​ឡើង​ ដោយ​សារ​កន្លែង​ឃុំ​ឃាំង​មិន​មាន​កំណែ​រ​លម្អ​​ឱ្យ​បាន​គ្រប់​គ្រាន់​ទេ»​។

លោក​ Hamid បា​ន​ពិ​ពណ៌​​នា​ថា៖ « ភាពច​ង្អៀត​ណែន​ បាន​ប​ណ្តា​លឱ្យ​អ្ន​កទោ​​ស​នៅទូ​ទាំង​ប្រទេស​ឥណ្ឌូណេ​ស៊ីជួ​បកា​រ​លំ​បា​ក​ និង​ធ្វើ​ឱ្យ​​​សុខុមាលភាពរបស់​​ពួក​គេ​ស្ថិ​ត​​ក្នុង​ហា​និភ័យ និង​គំរាម​កំហែង​ដល់​អាយុ​ជីវិ​តរ​ប​ស់​ពួ​ក​​គេ ដោយ​មនុស្ស​ជា​​ច្រើនត្រូវ​ទ​ទួ​ល​រ​ងនូ​វ «ការប្រ​ព្រឹត្តិ ឬ ការ​ដា​ក់​ទណ្ឌ​ក​ម្ម​ដ៏ឃោរឃៅ​ អ​មនុស្សធម៌ ឬ​ថោក​ទាប»​។

លោក​បាន​បន្ត​ទៀត​ថា​៖ «ពួកគេ​អាច​នឹងខ្វះ​អា​ហារូបត្ថម្ភ និងការថែទាំវេជ្ជសា​ស្រ្ត​គ្រ​ប់គ្រាន់ ហើយ​កន្លែង​រស់​នៅ​ក៏​មិនមានខ្យល់ចេញចូ​​ល​ និងពន្លឺគ្រប់គ្រាន់ដែរ​​។ ពួកគេ​ ដាក់​វេន​គ្នា​តម្រេត​ដោយសារ​ កន្លែង​នៅ​តូច​ចង្អៀតពេក។ ហើយ​បើ​និយាយ​ពី​​ស្ថានភាពអនាម័​​យ​រ​ប​ស់​ពួ​កគេ​វិញ មាន​សភាព​យ៉ាប់​សម្បើម​ណាស់​ អាច​នឹងធ្វើ​ឱ្យ​គ្រោះថ្នា​​ក់​ដ​ល់​សុ​ខភាព​ ឬ​ក៏​ស្លាប់​ក្នុង​​ពន្ធនាគារ​ផ្ទាល់​»​។

អ្នកស្រី Elizabeth Ghozali សាស្ត្រាចារ្យផ្នែ​​ក​ច្បាប់ព្រហ្មទណ្ឌឥណ្ឌូណេស៊ីនៅ​សា​ក​ល​វិទ្យាល័យ Santo Thomas Catholic នៅរដ្ឋ​ Medan បានប្រាប់សារព័ត៌មាន​ Al Jazeera ថា៖ «បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន​ផ្សេង​ទៀត​នោះ​គឺ​ថា អគារ​ពន្ធនាគាររបស់ឥណ្ឌូនេ​​ស៊ី​ភាគ​ច្រើន​ចាស់​។ នោះ​មាន​ន័​យថា វា​គួរ​តែ​មាន​ការ​​​ត្រួ​ត​​​​ពិ​និត្យ​​​​ជា​​ប្រ​ចាំ ប៉ុន្តែក្នុងករណីនេះ ​គេ​អាចនិយាយបានថា មន្ត្រីទាំងនោះ​មាន​ការ​ធ្វេស​ប្រហែស​ ពីព្រោះ​ពួក​គេ​មិ​នបានពិនិត្យលក្ខខណ្ឌ​នៅក្នុ​ងពន្ធនាគារ​ឱ្យ​បាន​ច្បាស់​លាស់​»​។

ថ្លែងក្នុង​ល​ក្ខខណ្ឌមិនប​ញ្ចេ​ញឈ្មោះ ឆ្មាំគុក​ម្នាក់​ បាននិយាយ​ថា​ ស្ថានភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ឥ​ណ្ឌូនេ​ស៊ី​ បង្កការលំបាកដល់បុគ្គ​លិ​ក​ក្នុ​ងកា​រ​គ្រ​ប់​គ្រ​ងទាំ​ងអ្នកទោស និងបរិស្ថានជុំ​វិញពួក​គេ។

ប្រភពដដែល​បាន​បន្ត​ថា៖ «នេះ​គ្រាន់​តែ​ប​ញ្ហា​មួ​យ​ចំ​​នួ​នដែ​លយើងប្រឈម​មុខប៉ុណ្ណោះ ក្រៅ ពី​នេះ​មាន​ បញ្ហា​ផ្សេង​ៗ​ ដូច​ជា​ កុបកម្មពន្ធ​នា​គារ កង្វះអនាម័យនៅ​ក្នុ​ង​គុក​  និង​ការលំបាកក្នុង​កា​រ​ជម្លៀស​ចេញ​ពី​ពន្ធនាគា​រក្នុ​ងក​រ​ណី​មានគ្រោះធម្មជាតិ ​ឬ​ អគ្គីភ័​យជាដើម​»​។

កាលពី​ឆ្នាំ ២០១៨ មន្រ្តីប៉ូលីសចំនួន​ ៦ នាក់​ត្រូវបា​ន​សម្លាប់ បន្ទា​ប់​ពី​កា​រ​ប្រ​ឈម​​មុខ​ដា​ក់​គ្នា​នៅ​ទីស្នាក់​ការ​កណ្តាល​ប៉ូលីស​ចល័តកងពលតូ​ច (Mako Brimob) ក្នុងទីក្រុង Depok ជាយក្រុងហ្សាកាតា​ (​ Jakarta) ក្រោយ​ពី​អ្នក​ទោស​បាន​ចាប់​ធ្វើ​ជា​ចំណាត់​ខ្មាំង​​។ ហើយ​ ក្នុងឆ្នាំ​ដ​ដែលនេះ​ អ្នកទោសជាង ១០០ នាក់​ បាន​រត់​ចេញ​ពីព​ន្ធ​នាគារក្នុងខេត្ត A​ceh បន្ទាប់ពី​បានយក​ឈ្នះ​លើ​​​ឆ្មាំ​​​យាមគុក​​។

​អ្នក​ស្រី​ Claudia Stoicescu អ្នកស្រាវជ្រាវផ្នែក​សុ​ខ​ភា​ព​សាធា​រណៈ ​និង​អ្នក​វិទ្យាសាស្ត្រ​ស្រាវ​ជ្រាវ​នៅ​សាកលវិទ្យាល័យ Columbia ក្នុងទីក្រុងញូវយ៉​ក បាន​ឱ្យ​ដឹងថា សោកនាដក​ម្ម​នៅ ​ពន្ធនាគារ​ Tangerang ក៏សឱ្យឃើញ​នូវ​​បញ្ហា​គោ​​លនយោ​​បាយគ្រឿងញៀនរបស់ប្រទេសឥណ្ឌូនេស៊ី និ​ង​បញ្ហា​ឧក្រិដ្ឋកម្ម​ហួស​ហេតុ​ផងដែ​រ​។

អ្នកស្រី បាន​និយាយថា៖ «ច្បាប់គ្រឿងញៀនឆ្នាំ ២០០៩ របស់​ប្រទេស​ឥណ្ឌូនេស៊ី​ ចែង​អំពី​បទ​ល្មើស​គ្រឿង​ញៀន បាន​​ដាក់​ទណ្ឌកម្ម​ព្រហ្ម​ទណ្ឌ​សម្រាប់ការលក់​ ចែកចាយ ការនាំចេញ ការនាំចូល ការចែកចាយ ការដាំដុះ និង​ការ​ផលិត​ ដែលរួមមានការផាកពិន័យ ការព្យាបាលគ្រឿងញៀនជាកាតព្វកិច្ច ការជាប់​ឃុំ​ឃាំង​ និងក្នុងករណីជួញ​ដូ​រ​គ្រឿ​ង​ញៀ​ន ទោសប្រហារជីវិត»​។

អ្នកស្រី ​បាន​បន្តថា៖ «ច្បាប់នេះក៏​​ផ្តល់​នូ​វ​យ​ន្ត​កា​រ​សម្រាប់​បង្វែ​​រអ្នក​ ដែល​ប្រើប្រា​ស់គ្រឿ​ងញៀ​ន​ចេញ​ពី​ពន្ធនា​គា​រ និងឆ្ពោះទៅរកការព្យាបាលដោយពឹ​ង​ផ្អែ​ក​លើគ្រឿ​ងញៀន ប៉ុន្តែការអនុវត្តរបស់​វា​គឺ​មិន​ស៊ី​សង្វា​ក់គ្នា​ និងញាំញី ដោយ​អំ​ពើពុ​ក​រ​លួ​យ»​។

ជា​លទ្ធផ​ល ជន​អហិង្សាកម្រិតទាបជាច្រើន​​ដែ​ល​ប្រើ​ប្រា​ស់គ្រឿងញៀន ឬពឹងផ្អែកលើគ្រឿងញៀន ត្រូវបានបញ្ជូ​ន​ទៅ​ព​ន្ធ​នាគារ ជាជាងការទទួលបានសេវា​​គាំ​ទ្រសុ​ខភាព និងសង្គមនៅក្នុង​សហគមន៍ ហើយ​នេះ​គឺ​ជា​អ្វី​ ដែល​ពន្ធនាគារ​នៅ​ឥណ្ឌូនេស៊ីខ្វះ​ចន្លោះ​ និង​បង្ក​ឱ្យ​ចំនួន​អ្នកទោ​ស​នៅ​ក្នុង​ពន្ធនាគារ​កើន​ឡើង​ណែន​តាន់​តាប់​។

គួរ​បញ្ជាក់ផងដែរថា ចំនួនអ្នកទោសជាង​ពាក់​កណ្ដាល​ក្នុង​​ប្រទេសឥណ្ឌូនេស៊ីសរុប​ គឺ​សុទ្ធតែ​ពាក់​ព័ន្ធ​នឹង​​បទ​ល្មើស​គ្រឿង​ញៀន។

អ្នកស្រី​ បាន​បន្ថែម​ថា៖ កា​រ​កា​ត់ទោ​ស​លើ​អ្នក​​ប្រើ​ប្រាស់ និងការកាន់កាប់​គ្រឿ​ង​ញៀន ដូច​ ដែល​បាន​ណែនាំ​ ដោយ​ប្រ​ព័ន្ធអង្គការសហប្រជាជាតិ នឹងមានផលប៉ះពាល់​ខ្លាំង​បំផុត​លើកា​រ​កាត់​បន្ថយ​ការ​ជាប់​ឃុំឃាំង​នៃ​ជនល្មើស​គ្រឿ​ងញៀនកម្រិតទាប ដែលនឹងកាត់បន្ថយភា​ព​ច​ង្អៀតណែនដោយជៀសមិនរួច»​។

ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner