សម្តេចតេជោ ហ៊ុន សែន៖ មនុស្សជាង ២ពាន់នាក់លេីនាវាវេស្ទ័រដាម ច្បាស់ជាមិនអាចបំភ្លេចបានទេ
ភ្នំពេញ ៖ នៅក្នុង ពិធី ប្រកាស់ បិទ ជា ផ្លូវការកម្រិត ថ្នាក់ជាតិ នូវ យុទ្ធនា ការចាក់ វ៉ាក់សាំង កូ វីដ -១៩ ជុំ ទី ១ និងប្រកាស បើក យុទ្ធនា ការចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូ វីដ ១៩ ដល់ កុមារ អាយុ ៥ ឆ្នាំ ដោយ នឹង ចាប់ផ្តើម នៅ ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ នៅ វិមាន សន្តិភាព សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា បានលើកឡើងថា មានអ្នកខ្លះអាចភ្លេចគុណបំណាច់កម្ពុជា ប៉ុន្តែមនុស្សជាង ២ពាន់នាក់លេីនាវាវេស្ទ័រដាម ច្បាស់ជាមិនអាចបំភ្លេចបាននោះទេ ។
សម្ដេចថា បន្ទាប់ពីព្រឹត្តិការណ៍នេះ កម្ពុជា ត្រូវបានគេស្គាល់ថា កម្ពុជា ប្រទេសតូចពិត តែមានបេះដូងមនុស្សធម៌ ទូលំទូលាយ និងសង្គ្រោះអាយុជីវិតមនុស្សជាតិ ដោយសារ មេដឹកនាំកម្ពុជា គឺ សម្តេចតេជោ ហ៊ុន សែន ប្រកាន់ខ្ជាប់ក្នុងការផ្តល់តម្លៃនៃសិទ្ធិរស់រានមានជីវិតជាអាទិភាព៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕




