អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៤៧លាន៤៦ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៥លាន១ម៉ឺននាក់ និងជាសះស្បើយ២២៤លាន១២ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២៤៧លាន៤៦ម៉ឺន១ពាន់៧៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥លាន១ម៉ឺន៤ពាន់៩៤៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២២៤លាន១២ម៉ឺន៦ពាន់៤៤៥នាក់នៅទូទាំងសកលលោក។ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៤៦លាន៨២ម៉ឺន៣ពាន់៩៣៨នាក់ ស្លាប់ចំនួន៧៦ម៉ឺន៦ពាន់២៩៩នាក់ និងជាសះស្បើយចំនួន៣៦លាន៧១ម៉ឺន៥ពាន់៣១៣នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៤លាន២៨ម៉ឺន៥ពាន់៦១២នាក់ ស្លាប់៤៥ម៉ឺន៨ពាន់៤៧០នាក់ និងជាសះស្បើយ៣៣លាន៦៦ម៉ឺន១ពាន់៣៤៩នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២១លាន៨១ម៉ឺន៨៥៥នាក់ ស្លាប់ចំនួន៦០ម៉ឺន៧ពាន់៨៦០នាក់ និងជាសះស្បើយ២០លាន៩៩ម៉ឺន៦ពាន់៧៧២នាក់ ៕ ប្រភព៖ worldometers
