ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា អះអាងថា កីឡាគ្រប់ប្រភេទទាំងអស់ទាមទារឲ្យហ្វឹកហាត់បង្កើនសមត្ថភាព ទើបសម្រេចបានជោគជ័យ

អត្ថបទដោយ៖
Kien Sereyvuth

ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានថ្លែងលើកទឹកចិត្តដល់កីឡាករ កីឡាការិនីវាយកូនឃ្លីលើតុ ដែលមិនបានជាប់ជ័យលាភីឲ្យបន្តការខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីបង្កើនសមត្ថភាពត្រៀមប្រជែងដណ្តើមជើងឯក នៅឆ្នាំក្រោយ ដោយមិនត្រូវបាក់ទឹកចិត្តបង់បោះ ឬបង់ចោលការហ្វឹកហាត់នោះឡើយ ពោលគឺត្រូវប្រឹងប្រែងហ្វឹកហាត់ទ្វេរដង ទើបអាចក្លាយជាកីឡាករអាជីព ។

ឯកឧត្តម ប្រធាន បានពន្យល់ថា ដើម្បីក្លាយជាកីឡាករអាជីពដ៏ជោគជ័យ ត្រូវបន្ថែមការហ្វឹកហាត់អោយខ្លាំង មិនត្រូវបន្ថយដៃធ្វើឲ្យសមិទ្ធផលធ្លាក់ចុះនោះទេ ពីព្រោះវាអាចបរាជ័យនាពេលខាងមុខ ។ ប្រធានសហព័ន្ធរូបនេះ អះអាងថា ចំណុចសំខាន់របស់កីឡាទាំងអស់ ចាំបាច់ទាមទារឲ្យបង្កើនការហាត់ហ្វឹកហ្វឺនឲ្យបានច្រើន និងជាប់លាប់តាមនិយាមបច្ចេកទេស ទើបអាចឲ្យសម្រេចបានលទ្ធផលជោគជ័យនាពេលអនាគត ។

ដោយឡែក លោក ស៊ុន សុធារិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានអោយដឹងថា  ការប្រកួតជើងឯកឆ្នាំនេះ មានក្លិប-សមាគមចូលរួមចំនួន១៣ចូលរួម មានក្លិបក្រសួងមហាផ្ទៃ ក្លិបរដ្ឋសភាសែនជ័យ ក្លិបសាន់នីព្រីងធីង ក្លិបសន្ធរម៉ុកថ្មី ក្លិបដើមមៀន ក្លិបខេត្តព្រះសីហនុ ក្លិបអេលីហ្សា ក្លិបខេត្តកំពត ក្លិបស៊ីធីស្ពត ក្លិប AIS ក្លិបអ៊ីនធើស្ពៃឌីហ្សាញ់ ក្លិប All Stars និង ក្លិបមិត្តសម្លាញ់ ។  និងមានកីឡាករ-កីឡាការិនី៧៩នាក់ ចែកចេញជា២ ក១ និងក២ ។ រីឯលទ្ធផល ការប្រកួតវិញ ក្លិបក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយច្រើនជាងគេ សរុបមេដាយមាស៣គ្រឿង កីឡា All Stars ឈរលេខ២ និងលេខ៣ ក្លិបខេត្តកំពត ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner