ជនសង្ស័យ៤នាក់ ត្រូវនគរបាលខណ្ឌច្បារអំពៅបញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោស ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោក ឡូ ភារម្យ អធិការរងទទួលផ្នែកបទល្មើសគ្រឿងញៀនខណ្ឌច្បារអំពៅ បានឲ្យដឹងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២០នេះ មានជនសង្ស័យចំនួន៤នាក់ ត្រូវបានកម្លាំងអធិការនគរបាលខណ្ឌច្បារអំពៅ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយមានវត្ថុតាង ក្រាមពណ៌សថ្លា ចំនួន៥កញ្ចប់ថង់តូចផងដែរ ។

គួរបញ្ចាក់ថា ជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានកម្លាំងនគរបាលតាមបណ្ដាប៉ុស្ដិ៍ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់នៅចំណុចផ្សែងៗគ្នា ហើយកម្លាំងនគរបាលនៅតែបន្តធ្វើការបង្ក្រាបជាបន្តទៀត ដោយមិនរាលថយនោះឡើយ ដើម្បីការពារភូមិ សង្កាត់ មានសុវត្តិភាព ៕ធ.ដ
