សត្វអូដ្ឋជាង១០.០០០ក្បាលនឹងត្រូវបាញ់ ដើម្បីការពារពួកវាពីការផឹកទឹកច្រើនពេក ខណៈភាគខាងត្បូងអូស្រ្តាលីជួបគ្រោះរាំងស្ងួត

អូស្រ្តាលី៖ សត្វអូដ្ឋច្រើនជាង១០.០០០ក្បាលនឹងត្រូវបានបាញ់ដោយក្រុមអ្នកជំនាញបាញ់កាំភ្លើងពីលើឧទ្ធម្ភាគចក្រ ដើម្បីការពារពួកវាពីការផឹកទឹកច្រើនពេកនៅភាគខាងត្បូងប្រទេសអូស្រ្តាលី ដែលរងគ្រោះដោយគ្រោះរាំងស្ងួត ។

ក្រុមអ្នកជំនាញបាញ់កាំភ្លើងនឹងចាប់ផ្តើមបេសកម្មនេះនៅក្នុងថ្ងៃ ពុធ នេះតែម្តង បន្ទាប់ពីមានបញ្ជាពីថ្នាក់ដឹកនាំជនជាតិដើមនៅតំបន់ Anangu Pitjantjatjara Yankunytjatjara ដែលហៅកាត់ថា APY ។ចំណាត់ការនេះត្រូវបានធ្វើឡើងស្របពេលដែលប្រជាជនក្នុងតំបន់បានត្អូញត្អែរថា សត្វពាហណៈជាច្រើនបានលុកលុយចូលក្នុងតំបន់សហគមន៍ និងបង្កការបំផ្លិចបំផ្លាញ នៅពេលពួកវាព្យាយាមស្វែងរកប្រភពទឹកដែលអាចរកបាន ។

អាជ្ញាធរក្នុងតំបន់ APY បាននិយាយថា ពួកយើងបានរងការរំខានដោយសារអាកាសធាតុក្តៅ និងលក្ខខណ្ឌមិនមានផាសុខភាព ក៏ដូចជាមានអារម្មណ៍មិនស្រួលនោះទេ ពីព្រោះសត្វអូដ្ឋបានចូលមក និងគោះរបងចូលទៅក្នុងផ្ទះ ព្រមទាំងព្យាយាមស្វែងរកប្រភពទឹក តាមរយៈម៉ាស៊ីនត្រជាក់ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner