កិច្ចប្រជុំ “បើកដំណើរការបេសកកម្មពាក់កណ្តាលអាណត្តិ ជំហាន១ (Mid-Term Review Mission – Phase 1)”

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្ដីប្រតិភូ អមនាយករដ្ឋមន្ដ្រី រដ្ឋលេខាធិការប្រចាំការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជានាយកគម្រោង ជំនាញសម្រាប់ការប្រកួតប្រជែង (S4C) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំ “បើកដំណើរការបេសកកម្មពាក់កណ្តាលអាណត្តិ ជំហាន១ (Mid-Term Review Mission – Phase 1)” របស់គម្រោង S4C តាមប្រព័ន្ធអនឡាញ នាព្រឹកថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញនេះ មានការអញ្ជើញចូលរួម ពីលោកស្រី Yumiko Yamakawa ប្រធានក្រុមការងារ បេសកកម្ម ADB Manila Philippines លោក ម៉ារ សុភា សហប្រធានក្រុមការងារបេសកកម្ម ADB CARM និងសហការី លោក Emmanuel Dollfus នាយករងទីភ្នាក់ងារបារំាងសម្រាប់ការអភិវឌ្ឍ ប្រចំាប្រទេសកម្ពុជា (AFD) និងសហការី ឯកឧត្តមរដ្ឋលេខាធិការ អគ្គនាយក TVET ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) គ្រឹះស្ថានសិក្សា ដែលអនុវត្តគម្រោងក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា(CAMFEBA) អគ្គនាយករង ប្រធាននាយកដ្ឋាន មន្រ្តីអនុវត្តគម្រោង ជំនាញការជាតិ និងអន្តរជាតិ ព្រមទាំងមន្រ្តីពាក់ព័ន្ធផងដែរ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner