មនុស្ស៧នាក់ស្លាប់ដោយរថយន្តភ្លូកចូលក្នុងទឹកប្រឡាយ (Video Inside)
មនុស្សចំនួន៧នាក់រួមមានទាំងកុមារីម្នាក់ផងបានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនៅក្នុងខេត្ត កំពត។ សេចក្តីរាយការណ៍ ខេត្តបានបញ្ជាក់ថា ហេតុការណ៍នោះបានកើតឡើងនារសៀល ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ នៅលើផ្លូវជាតិ លេខ៤១ ឃុំល្អាង នៃស្រុកដងទង់ ។
សមត្ថកិច្ចបានរៀបរាប់ថាការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កឡើងដោយរថយន្តទេសចរណ៍មួយគ្រឿង ប្រភេទកាំរី ផ្ទុកមនុស្ស៧នាក់ធ្វើដំណើរពីទិសដៅពីកើតមកទិសខាងលិចលើកំណាត់ផ្លូវជាតិលេខ៤១កំពត ភ្នំពេញ ក្នុងភូមិល្អាង, ឃុំល្អាង នៃស្រុកដងទង់។ សេចក្តីរាយការណ៍បានបញ្ជាក់ថាក្នុងពេលកំពុងធ្វើដំណើរ ដ៏លឿននោះ ស្រាប់តែរថយន្តបែកកង់បណ្តាលឲ្យរថយន្តក្រឡាប់និងភ្លូក ចូលក្នុងប្រឡាយទឹក បណ្តាលឱ្យ មនុស្សនៅក្នុងរថយន្តទាំងអស់បានស្លាប់នៅក្នុងហេតុការណ៍នោះ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន៧នាក់នោះ រួមមានប្រុស ៤នាក់ និងស្ត្រីចំនួន៣នាក់ ក្នុងនោះមានកុមារីម្នាក់ផងដែរ។ អត្តសញ្ញាណជនរងគ្រោះ ទាំង៧នាក់នេះ នៅមិន ទាន់បានបញ្ជាក់នៅឡើយទេ៕