តុលាការឃុំខ្លួនមន្ត្រីកងរាជអាវុធហត្ថក្រុងក្រចេះប្រើអំពើហិង្សា (Video Inside)
មេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះនៃខេត្តក្រចេះ ត្រូវបានឃុំខ្លួនក្រោយអំពើហិង្សាលើកុមារី២នាក់ និងការ បង្ខំក្មេងស្រីទាំង២ស៊ីលាមកឆ្កែ។ យោងតាមដីកាបង្គាប់ឃុំខ្លួនកាលពីថ្ងៃច័ន្ទ ជនជាប់ចោទឈ្មោះទេពហ៊ុយ អាយុ៤២ឆ្នាំ ត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ ទារុណកម្មនិងអំពើឃោរឃៅមានស្ថានទម្ងន់ទោសទាក់ ទងនឹងជនរងគ្រោះ, បទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ និងបទគំរាមកំហែង ថានឹងសម្លាប់។
បទល្មើសនោះបានចែងនិងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២១១, ២១៩ និង២៣៣ នៃក្រមព្រហ្ម ទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ ឈ្មោះទេពហ៊ុយ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣០តុលា បន្ទាប់ពី អំពើហិង្សារបស់ខ្លួនលើកុមារីរងគ្រោះ ទាំង២ត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គម និងទង្វើនោះបានទទួលការ ថ្កោលទោសជាច្រើនពីមជ្ឈដ្ឋាននានា៕