ទីភ្នាក់ងារអាកាសចរណ៍អាម៉េរិក (FAA) ហាមឃាត់ជើងហោះហើរដែលមកពីប្រទេសអ៊ីរ៉ាក់ និងអ៊ីរ៉ង់ចូលក្នុងសហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិកបានហាមឃាត់មិនឱ្យមានការចូលចតនូវយន្តហោះកំពុងហោះហើរលើដែនអាកាសប្រទេសអ៊ីរ៉ាក់ អ៊ីរ៉ង់ ឈូងសមុទ្រអូម៉ង់ និងដែនទឹករវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត បន្ទាប់ពីអ៊ីរ៉ង់បានវាយប្រហារមកលើមូលដ្ឋានយោធាអាម៉េរិកចំនួន២កន្លែងក្នុងប្រទេសអ៊ីរ៉ាក់រួចមក នេះបើតាមទីភ្នាក់ងារអាកាសចរណ៍អាម៉េរិក (FAA) នៅថ្ងៃទី០៨ ខែមករា ។

ទន្ទឹមគ្នា ទីភ្នាក់ងារអាកាសចរណ៍អាមេរិក (FAA) ក៏បានសង្កត់ធ្ងន់ដែរថា ការហាមឃាត់ខាងលើនេះ ត្រូវបានធ្វើឡើងដើម្បីបញ្ចៀសគ្រោះថ្នាក់ណាមួយដែលអាចកើតឡើងមកលើជនស៊ីវិលអាម៉េរិក តាមរយៈជើងហោះហើរទាំងនោះ ។

សូមរំលឹកផងដែរថា បន្ទាប់ពីអ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះដ្រូនអាមេរិកកាលពីពេលកន្លងទៅ ទីភ្នាក់ងារអាកាសចរណ៍អាម៉េរិក (FAA) ក៏បានចេញបញ្ជាមិនឲ្យជើងហោះហើរអាមេរិក ហោះកាត់ដែនអាកាសអ៊ីរ៉ង់ ឬនៅលើឈូងសមុទ្រអូម៉ង់ឡើយ ហើយក៏បានហាមឃាត់មិនឲ្យហោះហើរលើដែនអាកាសប្រទេសអ៊ីរ៉ាក់ក្នុងរយៈកម្ពស់ក្រោម២.៦០០០ហ្វ៊ីតនោះដែរ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner