ប្រមុខការទូតសហរដ្ឋអាម៉េរិកអះអាងថា ការសម្លាប់មេទ័ពកំពូលអ៊ីរ៉ង់នៅអ៊ីរ៉ាក់ គឺដើម្បីរក្សាសន្តិសុខដល់ពលរដ្ឋអាម៉េរិកនៅតំបន់មជ្ឈិមបូព៌ា

អ៊ីរ៉ង់៖ រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា មានព័ត៌មានជាច្រើនមកពីប្រភពស៊ើបការណ៍សម្ងាត់ ដែលត្រូវបានផ្តល់ឲ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ មុនពេលលោកធ្វើការសម្រេចចិត្តដើម្បីវាយប្រហារលោកឧត្តមសេនីយ៍ សូឡៃមេនី កាលពីសប្តាហ៍មុន នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាកដាដ របស់ប្រទេសអ៊ីរ៉ាក់ ។

ជាមួយគ្នានេះ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកលោក រ៉ូប៊ឺត អូប្រាយអិន បាននិយាយថា លោក សូឡៃមេនី បានរៀបចំគម្រោងវាយប្រហារលើផលប្រយោជន៍ អាម៉េរិកដែលនៅអ៊ីរ៉ាក់ ដោយលោក សូឡៃមេនី នឹងសម្លាប់អ្នកការទូត ទាហាន នាវិក ទាហាន និងទាហានជើងទឹកអាមេរិក ។ លោក អូប្រាយអិន បានហៅថា វាជាភស្តតាងដ៏ធំ និងការស៊ើបការណ៍យ៉ាងសំខាន់ ហើយលោកបានបន្ថែមទៀតថា ជាអកុសល យើងមិនអាចបញ្ចេញព័ត៌មាននេះនៅពេលនេះទេ ក៏ប៉ុន្តែលោកអាចប្រាប់បានថា វាជាភស្តតាងយ៉ាងធំ ។

យ៉ាងណាមិញ ការអត្ថាធិប្បាយរបស់មន្រ្តីជាន់ខ្ពស់អាម៉េរិកទាំងពីរខាងលើនេះ មិនបានផ្តល់ភាពជាក់លាក់ស្តីពីពេលវេលា ដែលក្រុមមន្រ្តីរដ្ឋបាលរបស់លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានហៅថា ការគំរាមកំហែងដ៏ធំ ដែលលោកឧត្តមសេនីយ៍អ៊ីរ៉ង់ កាស្សេម សូឡៃមេនី បានធ្វើនោះទេ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner