ធ្លាក់យន្តហោះផ្ទុកមនុស្ស១៨០នាក់នៅអ៊ីរ៉ង់ ព្រឹកមិញនេះ
អត្ថបទដោយ៖
Kien Sereyvuth
យន្តហោះប្រទេសអ៊ុយក្រែន ១គ្រឿង ផ្ទុកមនុស្ស១៨០នាក់បានធ្លាក់ភ្លាមៗ ក្រោយពេលចេញដំណើរបានបន្តិច ពីចំណតអាកាសយានដ្ឋាន Imam Khomeini ស្ថិតក្នុងទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ នាព្រឹកថ្ងៃទី៨ មករា ២០២០នេះ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលរដ្ឋអ៊ីរ៉ង់ ISNA។

ប្រភពថា យន្តហោះប្រភេទ Boeing 737 ដែលផ្ទុកមនុស្សទាំង១៨០នាក់ មានទាំងអ្នកដំណើរនិងបុគ្គលិកលើយន្តហោះនោះ គឺជាយន្តហោះរបស់ក្រុមហ៊ុនអាកាសចរអ៊ុយក្រែន ហើយមូលហេតុការធ្លាក់គឺបណ្តាមកពីបញ្ហាបច្ចេកទេស នេះបើតាមទីភ្នាក់ងារសារព័ត៌មាន ISNA ដដែល។ យ៉ាងណាក៏ដោយ ព័ត៌មានលម្អិតនៃហេតុការណ៍ធ្លាក់យន្តហោះនេះ មិនទាន់ត្រូវបានបង្ហាញឲ្យដឹងនៅឡើយទេ៕ធ.ដ
