មន្ទីរបញ្ចកោណបញ្ជាក់ថា អ៊ីរ៉ង់បានបើកការវាយប្រហារលើមូលដ្ឋានទ័ពអាម៉េរិកក្នុងប្រទេសអ៊ីរ៉ាក់
អត្ថបទដោយ៖
Kien Sereyvuth
សហរដ្ឋអាម៉េរិក៖ អ៊ីរ៉ង់បានបើកការវាយប្រហារដោយគ្រាប់មីស៊ីល ទៅលើមូលដ្ឋានទ័ពចំនួនពីរកន្លែងរបស់អាម៉េរិកនៅក្នុងទឹកដីអ៊ីរ៉ាក់ ខណៈហេតុការណ៍នេះបានកើតឡើងក្រោយមេទ័ពកំពូលអ៊ីរ៉ង់លោក កាស្សេម សូឡៃមេនី ត្រូវបានអាម៉េរិកសម្លាប់នៅក្នុងទឹកដីអ៊ីរ៉ាក់ កាលពីថ្ងៃសុក្រសប្តាហ៍មុន នេះបើតាមមន្ទីរបញ្ចកោណរបស់ក្រសួងការពារជាតិអាម៉េរិក ។

ក្នុងចំណោមការវាយប្រហារមូលដ្ឋានទ័ពទាំងពីរទីតាំងក្នុងទីក្រុង អេប្រីល នោះ គឺមានមូលដ្ឋានទ័ពអាកាសមួយឈ្មោះ អេនអាល់អាស្សាដ បានទទួលរងការវាយប្រហារខ្លាំងជាងគេ ដោយគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់ចំនួនជាង១០គ្រាប់ ខណៈចំនួនមនុស្សស្លាប់ និងរបួសនៅពុំទាន់មានការបញ្ជាក់លំអិតនៅឡើយ នេះបើតាមមន្រ្តីរដ្ឋាភិបាលអ៊ីរ៉ាក់ ។

យ៉ាងណាមិញ មន្ទីរបញ្ចកោណអាម៉េរិក និង មេបញ្ជាការទ័ពអាម៉េរិកប្រចាំប្រទេសអ៊ីរ៉ាក់ បាន និងកំពុងតែធ្វើការត្រួតពិនិត្យលើចំនួនការខូចខាតជារួមនៅឡើយ ៕ធ.ដ

