វៀតណាមបានមូលនិធិជាង៣០លានដុល្លារពីអឺរ៉ុបនិងបារាំង ទប់ស្កាត់ទឹកជំនន់ភាគខាងជើង
អត្ថបទដោយ៖
លន់ សារ៉ាត
សហគមអឺរ៉ុបនិងបារាំងបានសម្រេចផ្តល់មូលនិធិ ជាង៣០លានដុល្លារអាមេរិក លើគម្រោងទុបស្កាត់បញ្ហាទឹកជំនន់នៅភាគាងជើងប្រទេសវៀតណាម នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានវៀតណាម Vnexpress។
ឮប្រភពថា អឺរ៉ុបនិងបារាំងបានព្រមព្រៀង កាលពីថ្ងៃពុធ សប្តាហ៍នេះថា នឹងផ្តល់មូលនិធិ ២៦.១លានអឺរ៉ូ ឬ ៣០.៣លានដុល្លារអាមេរិក ដើម្បីពង្រឹងសមត្ថភពគ្រប់គ្រងហានិភ័យទឹកជំនន់ នៅក្រុង Dien Bien Phu ស្ថិតនៅតំបន់ខ្ពង់រាបភាគខាងជើងប្រទេសវៀតណាម។
គម្រោងនេះត្រូវបានចុះហត្ថលេខា ក្នុងពេលនាយករដ្ឋមន្ត្រីវៀតណាមបំពេញទស្សនកិច្ចនៅបារាំង ថ្មីៗនេះ គម្រោងនេះរួមបញ្ជូលទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ និងជំនួយបច្ចេកទេសគ្រប់គ្រងធនធានទឹកនិងធម្មជាតិដែរ៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ