ជំនួបកំពូលតាមប្រព័ន្ធវីដេអូរវាងលោក បៃដិន និងលោក ស៊ី នៅសប្តាហ៍ក្រោយ ត្រូវបានគេរំពឹងថា ជាមធ្យោបាយមួយដ៏ល្អដើម្បីទប់ស្កាត់ជម្លោះ

៖ កិច្ចប្រជុំតាមប្រព័ន្ធវីដេអូរវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងសមភាគីចិនរបស់លោក គឺលោក ស៊ី ជិនពីង ទំនងជាត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ យ៉ាងយូរនៅសប្ដាហ៍ក្រោយ។ នេះបើតាមប្រភពពីមន្ត្រីអាមេរិកម្នាក់ដែលដឹងពីការរៀបចំកិច្ចប្រជុំរវាងមេដឹកនាំកំពូលប្រទេសទាំងពីរ។

ស្របពេលជាមួយគ្នានោះដែរ ក្រុមមន្ត្រីអាមេរិកជឿជាក់ថា កិច្ចចរចាជាមួយលោក ស៊ី ជិនពីង គឺជាមធ្យោបាយមួយដ៏ល្អក្នុងការបង្ការកុំឱ្យភាពតានតឹងរវាងប្រទេសទាំងពីរ ប្រែក្លាយជាទៅជាជម្លោះ។ តែយ៉ាងណាមិញ ខាងសេតវិមាន និងស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោនមិនបានទទួលស្គាល់ថាតើកិច្ចប្រជុំកំពូលនេះ នឹងប្រព្រឹត្តទៅនៅសប្ដាហ៍ក្រោយមែន ឬអត់នោះទេ។

គួរបញ្ជាក់ផងដែរថា ភាគីទាំងពីរ (អាមេរិក-ចិន) ធ្លាប់បានបញ្ជាក់ថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងមួយជាគោលការណ៍ ក្នុងការរៀបចំជំនួបរវាងលោក បៃដិន និងលោក ស៊ី នៅមុនដំណាចឆ្នាំ២០២១នេះ បន្ទាប់ពីកិច្ចពិភាក្សារវាងទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចេក សឹលលីវែន និងមន្ត្រីការទូតកំពូលចិន លោក យ៉ាង ជីឈី នៅទីក្រុង ហ៊្សូរីច ប្រទេសស្វីស កាលពីខែតុលាកន្លងទៅ៕ ប្រភព៖ CNA

FILE – In this Feb. 14, 2019 file photo, Chinese staffers adjust U.S. and Chinese flags before the opening session of trade negotiations between U.S. and Chinese trade representatives at the Diaoyutai State Guesthouse in Beijing. For nine months under President Joe Biden, the U.S. has engaged in a diplomatic dynamic that could be characterized as about China, without China. On security, trade, climate and COVID-19, the Biden White House has tried to reorient the focus of the U.S. and its allies toward the strategic challenges posed by a rising China — all while there has been little direct engagement between the two rivals. The president is now preparing for a pair of global summits where he again won’t be meeting with China’s Xi Jinping but the tensions and aggravations between the world’s two largest economies will nonetheless be on ready display.(AP Photo/Mark Schiefelbein, Pool)
ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner