រថយន្ដព្រូសបើកឡើងឃឿនថ្មពុះចែកទ្រូងផ្លូវទៅបុកស្លាក សញ្ញាប៉ាណូបណ្ដាលឱ្យបាក់អស់១ដើម ឯរថយន្ត ខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ មានប្រុសស្រី ២នាក់បានបើករថយន្តម៉ាក ព្រូសយ៉ាងលឿនតាមបណ្ដោយផ្លូវ ២០០៤ដល់ស្តុបណតប្រ៊ីត ក៏រ៉េចង្កូបុកឡើងលើឃឿន ពុះចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់ផ្លាកប៉ាណូអស់មួយដើម កាលពី វេលាម៉ោង ២និង ៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី ៤ ខែមករា ឆ្នាំ ២០២០ ផិតស្តុបណតប្រ៊ីត តាមបណ្តោយផ្លូវ២០០៤ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានី ភ្នំពេញ ។
អ្នកបើករថយន្ដទាំងស្រីទាំងប្រុសមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេភ្លាមៗឃើញចាកចេញពីកន្លែងកើតហេតុបាត់ស្រមោលបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញបុរសម្នាក់រួមដំណើរ ស្រ្តីម្នាក់ទៀតបានបើករថយន្តម៉ាកព្រូស ពណ៌ស ពាក់ស្លាក លេខភ្នំពេញ2AA.5805ជិះ តាមបណ្ដោយផ្លូវ២០០៤ទិសដៅពីលិចមកកើតយ៉ាងលឿនខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរ៉េចង្កូតមកឆ្វេដៃជ្រុលទៅបុកខឿនពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់បែកខឿនថ្មនឹងបន្តទៅបុកផ្លាកសញ្ញាប៉ាណូបាក់អស់ ១ដើម រថយន្តនៅលើខឿនពុះចែក ទ្រូងផ្លូវកល់ជាប់ទៅមុខលែងរួច។
ចំណែករថយន្ត បង្កបានរងការខូចខាតកំពិតផ្នែកខាងមុខនិងបាក់យ៉ានបែកម៉ាស៊ីនហៀរ ប្រេង ទៅមុខលែងរួច។តែសំណាងល្អមិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ។ភ្លាមៗនោះគេឃើញប្រុសមួយស្រីមួយបានចេញពីក្នុងរថយន្តហើយក៏បានឡើង ជិះម៉ូតូកង់បីឥណ្ឌាចេញពីកន្លែងកើតហេតុបាត់ស្រមោល។បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយក៏បានទំនាក់ទំនងទៅសមត្ថកិច្ចចរាចរណ៏ក្រុងមកស្ទូចយករថយន្តទៅរក្សាទុក ដើម្បីឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕