រថយន្តកូឡាមួយគ្រឿងបើកលឿនពេកទៅបុកនិង របងឃ្លាំងសាំងសូគីមិចបណ្ដាលឱ្យខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរមិត្តភក្កិបីនាក់ ទៀតបានបើករថយន្តកូឡាយ៉ាងលឿនតាមបណ្ដោយផ្លូវជាតិលេខ ៥ ស្រាប់តែ វាក់អឺនិងម៉ូតូមួយគ្រឿងបួងចង្កូតមកស្តាំដៃជ្រុលទៅបុក របងឃ្លាំងសាំងសូគីមិចបណ្ដាលឱ្យរងការខូចខាត រថយន្តយ៉ាងដំណាំ ហេតុការណ៍ នេះកើតឡើងកាលពីវេលាម៉ោង ១១និង ៣០ នាទីយប់ថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ ២០២០ ត្រង់ចំណុចស្តុបស្ពានបេឡេ តាមបណ្ដោយផ្លូវជាតិលេខ ៥ ទិសដៅពីជើងមកត្បូង ស្ថិតនៅក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
អ្នកបើករថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណ នោះទេ ភ្លាមៗបានចាកចេញពីកន្លែងកើតហេតុបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។
តាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថាដំបូងឡើយគេឃើញរថយន្តម៉ាកកូរ៉ូឡា ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2H.7684ដែលជិះគ្នា ៤នាក់តាមបណ្ដោយផ្លូវជាតិលេខ ៥ទិសដៅពីជើងមកត្បូងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានវ៉ាម៉ូតូមួយគ្រឿង ហើយក៏វ៉ាក់អើជាមួយនឹងម៉ូតូ ក៏គេចចង្កូតមកស្តាំដៃជ្រុលទៅបុកនឹងរបងជញ្ជាំងឃ្លាំងសាំងសូគីមិចបណ្ដាលឱ្យប្រេះជញ្ជាំងថ្មនិងខូចខាតរថយន្ត ផ្នែកខាងមុខយ៉ាងដំណំ។តែសំណាងល្អមិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ។ ភ្លាមៗគេឃើញតែកុងរថយន្តនិងអ្នក រួមដំណើរបានចាកចេញពីកន្លែងកើតហេតុ ទៅបាត់អស់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញបានចុះមកស្ទូចយករថយន្តទៅរក្សាទុករង់ចាំម្ចាស់រថយន្ត ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕