រយៈពេល២៤ម៉ោងមនុស្សចាក់វ៉ាក់សាំងបានចំនួន១ម៉ឺន១ពាន់៥០៦នាក់ (Video Inside)

ចំនួនប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួន១ម៉ឺន១ពាន់ ៥០៦នាក់ ដែលនាំឲ្យតួលេខនៃចំនួនសរុបចាក់លើប្រជាពលរដ្ឋទូទាំងប្រទេសគិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកា បាន កើនដល់១៣លាន៩សែន៩ម៉ឺន៩ពាន់៧៤១នាក់។

យោងតាមក្រសួងសុខាភិបាលអ្នកបានចាក់វ៉ាក់សាំងដូសទី ២រួច មានចំនួន១៣លាន១សែន៧ម៉ឺន១៦៩នាក់, ការចាក់លើពលរដ្ឋវ័យ១៨ឆ្នាំឡើង បានកើនដល់១០លាន ៤ម៉ឺន២ពាន់៩៨៨នាក់, ការចាក់លើយុវជនវ័យជំទង់អាយុរវាងពី១២ដល់១៧ឆ្នាំ មានចំនួន១លាន៧សែន៩ម៉ឺន៦ ពាន់៩៨០នាក់, ចំណែកការចាក់លើកុមារអាយុពី៦ដល់១១ឆ្នាំ មានចំនួន១លាន៩សែន៥ម៉ឺន៨ពាន់៤២៣នាក់ និងការចាក់លើកុមារអាយុ៥ឆ្នាំ បានចំនួន២សែន១ពាន់៣៥០នាក់ ។

ដោយឡែកការចាក់ដូសទី៣ លើពលរដ្ឋ គិតមកដល់ថ្ងៃទី១០វិច្ឆិកា បានចំនួន ១លាន៩សែន៩ម៉ឺន៧ពាន់៣៧៣នាក់ ។ បើគិតសរុបលើតួលេខប្រជាពល រដ្ឋចំនួន១៦លាននាក់ ទូទាំងប្រទេសវិញ គិតត្រឹមថ្ងៃនេះ, ទំហំភាគរយនៃការចាក់វ៉ាក់សាំងបានកើនប្រមាណ ៨៧,៥០% ហើយ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner