ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ជាង២ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)
ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន២ម៉ឺន៩ពាន់ ៨៥៣ករណី និងការស្លាប់ថ្មីមានចំនួន៣៨៣នាក់។ តួលេខឆ្លងក្នុងប្រទេសអាស៊ានទាំង១០ថ្ងៃនេះ មានការកើន ឡើងចំនួន៤ពាន់៤១២ករណី ចំណែកការស្លាប់ថ្មី ក៏បានកើនឡើង៩៨នាក់ផងដែរបើប្រៀបធៀបនឹងម្សិលមិញ។ ប្រទេសដែលមានការឆ្លងថ្មី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះនៅអាស៊ានមាន១០ប្រទេស។ ចំណែកការ ស្លាប់ថ្មីមានចំនួន៩ប្រទេសផងដែរ៕