ក្រុមជម្រើសជាតិប៉េតង់នារីកម្ពុជាត្រៀមប្រកួតថ្ងៃទី១២វិច្ឆិកានៅអេស្ប៉ាញ (Video Inside)
ក្រុមជម្រើសជាតិប៉េតង់នារីកម្ពុជាកំពុងស្ថិតនៅក្នុងប្រទេសអេស្ប៉ាញដើម្បីចូលរួមការប្រកួតកីឡាប៉េតង់ជើង ឯកពិភពលោក ។ ក្រុមជម្រើសជាតិប៉េតង់នារីដែលរួមមានអតីតម្ចាស់មេដាយមាសពិភពលោក ឆ្នាំ២០១៧ គឺ កីឡាការិនី អ៊ុក ស្រីមុំ, អ៊ុន ស្រីយ៉ា, ស្រ៊ាង សុរ៉ាឃីម និងកីឡាការិនី ឃួន យ៉ារី នឹងត្រូវចូលរួមប្រកួតនឹងប្រកួត រវាងពីថ្ងៃទី១២-១៤ ខែ វិច្ឆិកា។
ក្រុមកីឡាការិនីជម្រើសជាតិប៉េតង់កម្ពុជាទាំងនេះ បានចាកចេញពីមាតុភូមិរបស់ ខ្លួន កាលពីល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១។ ចំណែកក្រុមជម្រើសជាតិប៉េតង់ផ្នែកបុរស ត្រៀមនឹងធ្វើដំណើរមក តាមក្រោយដើម្បីការចូលរួមការប្រកួតជើងឯកពិភពលោក នៅប្រទេសអេស្ប៉ាញនេះដែល គ្រោងនឹងចាប់ផ្តើម ពីថ្ងៃទី១៩-២១ ខែវិច្ឆិកា។
ជម្រើសជាតិប៉េតង់ផ្នែកបុរសទាំង៤ដែលនឹងធ្វើដំណើរទៅប្រទេសអេស្ប៉ាញដើម្បី ចូលរួមនោះ រួមមានអតីតម្ចាស់មេដាយមាសពិភពលោក ឆ្នាំ២០១៦ គឺលោកសុខ ចាន់មាន, ថោង ឈឿន, ញ៉ែម បូរ៉ា និង ស៊ឹង វង់៕