ករណីបាក់រលំអគារនៅខេត្តកែប ជនរងគ្រោះ១៨នាក់ត្រូវបានជួយ ក្នុងនោះ ៣នាក់បានស្លាប់
កែប៖ ក្រុមសមត្ថកិច្ចចម្រុះបានរងឃើញជនរងគ្រោះ១៩នាក់ ក្នុងនោះ ៤នាក់បានស្លាប់ នៅក្នុងគំនរអគារកម្ពស់៧ជាន់ ដែលរលំបាក់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ។
អគារកម្ពស់៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំនៅវេលាម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ។ ជនរងគ្រោះប្រមាណជាង ៣០នាក់ ដែលជាកម្មករសំណង់ ត្រូវបានគេសន្និដ្ឋានថា បានជាប់គាំងក្នុងគំនរអគារនេះ។ មានសេចក្តីរាយការណ៍ថា អគារនេះត្រូវបានគេអះអាងថា សាងសង់រួចរាល់ប្រមាណជា ៩០ភាគរយហើយ ដែលបាក់រលំនៅពេលដែលចាក់ប្លង់សេខាងលើបង្អស់។
ពាក់ព័ន្ធនឹងករណីរលំបាក់អគារនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញទៅដឹកនាំប្រតិបត្តិការកាយរក ជនរងគ្រោះក្នុងគំនរអគារ៧ជាន់ ដែលបាក់រលំនៅខេត្តកែប៕
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។