រថយន្តកូរ៉េដឹកក្រដាសមួយគ្រឿងបើកបុកឃឿនសួនច្បារចែកទ្រូងផ្លូវបណ្ដាលឲ្យក្រឡាប់នៅខណ្ឌដង្កោ

អត្ថបទដោយ៖
Kien Sereyvuth

 ភ្នំពេញ ៖ មានរថយន្តដឹកក្រដាសមួយគ្រឿងរបស់ក្រុមហ៊ុន Good hill ដោយអ្នកបើកបរបើកលឿនខ្វះការប្រុងប្រយ័ត្ន បានជ្រុលចង្កូតទៅបុកឃឿនច្បារចែកទ្រូងផ្លូវ    បណ្ដាលឲ្យក្រឡាប់និងរងការខូចខាត បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរកាលពីវេលាម៉ោង៩ និង៤០នាទីព្រឹក ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នៅផ្លូវ៥០ម៉ែត្រ  ក្នុងភូមិអន្លង់គង  សង្កាត់ព្រៃស  ខណ្ឌដង្កោ  រាជធានីភ្នំពេញ  ។

    តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា  ដំបូងគេបានឃើញរថយន្តម៉ាកកូរ៉េ  ដឹកក្រដាស បើកបរតាមបណ្តោយផ្លូវ៥០ម៉ែត្រ ទិសដៅពីកើតទៅលិច  ឆ្ពោះពីផ្លូវចំការដូងឡើងទៅផ្លូវព្រៃស  ដោយបានបើកបរក្នុងល្បឿនលឿន  ខណៈមកដល់ចំណុចកើតហេតុជាកន្លែងផ្លូវផង ក៏បានរេចង្កូតក្រឡាបអូសទៅផ្ទប់ជាមួយឃឿនសួរច្បារពុះចែកផ្លូវពេញទំហឹង  បណ្តាលអោយរថយន្តរងការខូចខាតចំណែកឃឿនផ្លូវរងការខូចខាតតិចតួចប៉ុណ្តោះ  ។

     ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុនឹងបានសម្រួលចរាចរជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ  ហើយដោយឃើញថាមិនប៉ះពាល់អ្វីធ្ងន់ធ្ងរដល់សម្បត្តិរដ្ឋ  ក៏សម្រេចឲ្យម្ចាស់រថយន្តចេញថ្លៃជួសជុលឃឿនផ្លូវឡើងវិញ  ហើយស្ទុចយករថយន្តទៅជួសជុលដោយខ្លួនឯង៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner