មិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៏លើកទី៤១ ទិវាជ័យជំនះ ៧មករា នៅបញ្ជាការដ្ឋានកងទ័ពជើងគោក
នាយទាហាន នាយទាហានរង និងពលទាហាន នៅក្នុងបញ្ជាការដ្ឋានកងទ័ពជើងគោក កាលពីថ្ងៃទី ២ ខែមករា ឆ្នាំ ២០២០ បានប្រារព្ធមិទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៏លើកទី៤១ ទិវាជ័យជំនះ ៧មករា ១៩៧៩ ដែលយើងទាំងអស់គ្នាបានចាត់ទុកជាថ្ងៃកំណើតទី២ របស់ខ្លួន ។
មានប្រសាសន៏សំណេះសំណាលក្នុឪកាសនោះ ឯកឧត្តម ឧត្តមសេនីយ៏ឯក សរ ស៊ីនឿន           មេបញ្ជាការរងកងទ័ពជើងគោក ក្នុងនាមឯកឧត្តម ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃខភម និង ជាមេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៏គូសបញ្ជាក់ពីអត្តន័យ នៃថ្ងៃ ៧មករា ដែលបានកើតឡើងក្នុងរយះពេលមួយដែលប្រជាជនកម្ពុជាកំពុងទទួលរងនូវអំពើរកាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃ បង្អត់អាហារ ធ្វើទារុណកម្មពីសំណាក់បនប្រល័យពូជសាសន៍ ប៉ុល ពត ។ ឯកឧត្តម បានបន្តថា៖ ក្នុង   រយៈពេល ០៣ឆ្នាំ ៨ខែ ២០ថ្ងៃ គិតចាប់ពីថ្ងៃ ១៧មេសា ឆ្នាំ១៩៧៥ រហូតដល់ថ្ងៃទី ៧មករា ឆ្នាំ១៩៧៩ ប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសកម្ពុជាទាំងអស់ ម្នាក់ៗបានលើកដៃ បួងសួងសុំឲ្យវត្ថុសាកសិទ្ធក្នុងលោកជួយ សណ្ឋិតក្នុងខ្លួនអ្នកមានបុណ្យបារមីណាមួយឲ្យមកជួយសង្រ្គោះអាយុជីវិតបង ប្អូន នឹងដឹងគុណមួយជីវិតមិនអាចបំភ្លេចបានឡើយ ។
ដោយមើលឃើញអំពើរព្រៃផ្សៃយង់ឃ្នងនៃរបបប្រល័យពូជសាសន៏នេះ ថ្នាក់ដឹកនាំគណះបក្សប្រជាជនកម្ពុជាដែលមានសម្តេចទាំងបីជាប្រមុខបានដឹកនាំចលនាតស៊ូ បង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នាថ្ងៃទី២ ធ្នូ ឆ្នាំ១៩៧៨ នៅស្រុកស្នួល ខេត្តក្រចេះ ។ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដោយមានការជួយឧបត្ថម្ភគាំទ្រដោយស្មោះស្ម័គ្រពីកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយផ្តួលរំលំរបបប្រល័យពូជសាសន៏ ទទួលបានជ័យជំនះនៅថ្ងៃ ៧ ខែមករា ឆ្នាំ១៩៧៩ ។ ថ្វីត្បិតតែយើងបានគ្រប់គ្រងប្រទេសស្ទើរទាំងស្រុង ប៉ុន្តមហិច្ឆិតានៃភាគីម្ខាងទៀត នៅតែបន្ត សង្គ្រាមស៊ីវិលនៅតាមតំបន់ព្រំដែន និងផ្ទៃក្នុងប្រទេស ក្នុងភូមិសាស្រ្តមួយចំនួនទៀត ។
ឯកឧត្តម បានបញ្ជាក់បន្ថែមថា៖ អនុវត្តន៏តាមនយោបាយបង្រួមបង្រួមជាតិ រដ្ឋាភិបាលអតីត         រដ្ឋកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានជួបចរចារជាច្រើនលើកជាមួយ សម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរៈក្សត្រ ព្រះបរមរតនៈកោដ្ឋ រហូតមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស និង បានយាងព្រះមហាវីរៈក្សត្រមកសោយរាជសម្បត្តិជាថ្មីឡើងវិញ បានបង្រួបបង្រួមជាតិកម្ពុជា បង្កើតនូវព្រះរាជាណាចក្រកម្ពុជាទី២ និង បានអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ។ ប៉ុន្តែក្នុងដំណាក់កាលនោះភាគីកម្ពុជាប្រជាធិបតេយ្យពុំបានចូលរួមក្នុងឆាកនយោបាយជាមួយរាជរដ្ឋាភិបាលឡើយ រហូតដល់ឆ្នាំ១៩៩៨ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយ ឈ្នះ ឈ្នះ បានធ្វើ អោយរំលំ រលាយទាំងស្រុង នូវអង្គការចាត់តាំង នយោបាយ យោធារបស់ក្រុមខ្មែរក្រហម ធ្វើអោយបានបញ្ចប់សង្រ្គោមទាំងស្រុងនៅកម្ពុជា ហើយប្រទេសជាតិបានទទួលនូវសន្តិភាព ពេញបរិបូរណ៏ និងបានឈានទៅកសាង អភិវឌ្ឍន៏ជាតិមកដល់បច្ចុប្បន្ននេះ ។ សមិទ្ទផលបច្ចុប្បន្នកម្ពុជាទទួលបាននៅពេលនេះ គឺជាសមិទ្ធិផលដែលបានមកពីជ័យជំនះ ថ្ងៃ៧មករា ឆ្នាំ១៩៧៩ ។
ឯកឧត្តម ឧត្តមសេនីយ៏ឯក សរ ស៊ីនឿន           បានសង្កត់ធ្ងន់ថា៖  មិទ្ទិញរំលឹកខួបទី៤១ ទិវាជ័យជំនះ ៧មករា ត្រូវបានប្រជាជនកម្ពុជាចងចាំជានិច្ច និង បានចាត់ទុក ថ្ងៃ ៧មករា ជាថ្ងៃកំណើតទី២របស់ខ្លួន បើគ្មានថ្ងៃជ័យជំនះ ៧មករា ក៏យើងមិនអាចមានអ្វីៗដូចសព្វថ្ងៃនេះដែរ ។
ផ្តើមចេញពីសន្តិភាព កម្ពុជាពីទឹកដីមួយដែលនៅសស់តែផេះផង់ ស្លាកស្នាមនៃសង្គ្រាម និង អំពើរប្រល័យពូជសាសន៏ បានក្លាយជាទឹកដីអភិវឌ្ឍន៏ដ៏រស់រវើកប្រកបដោយក្តីសង្ឃឹម ជាមាតុភូមិប្រកបដោយ សុខ សន្តិភាព និង ការអភិវឌ្ឍលើគ្រប់វិស័យ ៕








