នៅថ្ងៃ ទី៧ មករា ឆ្នាំ២០២០ ក្រសួង សាធារណការ និងដឹកជញ្ជូន នឹងបើក ឲ្យ ដំណើរការ នូវ ការលក់ ស្លាក លេខរថយន្តពិសេស ផ្ទាល់ខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ នៅ ថ្ងៃ អង្គារ ទី ០៧ ខែមករា ឆ្នាំ ២០២០ ខាងមុខនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងប្រកាសបើកឲ្យ ដំណើរការជាផ្លូវការនូវការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្តក្រោមអធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនដែលនឹងប្រព្រឹត្តទៅនៅវេលា ម៉ោង ៣ រសៀលនៅផ្សារទំនើប AEON MALL សែន សុខ ស៊ីធី ។

បើតាមមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន គោលបំណងក្នុងការដាក់ឲ្យប្រើប្រាស់ស្លាកលេខពិសេសនេះគឺដើម្បីឲ្យ ប្រជាពលរដ្ឋកម្ពុជាទាំងអស់អាចជ្រើសរើសស្លាកលេខរថយន្តដែលខ្លួនស្រឡាញ់តាមរយៈការដាក់ពាក្យស្នើសុំទិញក្នុងប្រព័ន្ធ ឬ តាមរយៈការដាក់ដេញថ្លៃក្នុងប្រព័ន្ធដោយបង្កភាពងាយស្រួល តម្លាភាព ទំនុកចិត្ត លឿន រហ័ស និង សុវត្ថិភាពខ្ពស់ ។

 ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថាលក្ខណៈសម្បត្តិរបស់ស្លាកលេខពិសេសផ្ទាល់ខ្លួន គឺ ត្រូវបានបោះពុម្ព ដោយមានអក្សរ « កម្ពុជា » នៅផ្នែកខាងលើ និងការួមបញ្ចូលគ្នានៃលេខឡាតាំង ឬអក្សរចាប់ពី ០១ ដល់ ០៨ ខ្ទង់បោះពុម្ពនៅ ផ្នែកកណ្តាលព្រមទាំងមាន QR Code នៅផ្នែកខាងស្តាំនៃស្លាកលេខផងដែរ ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner