ជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀន ត្រូវកម្លាំងតាមបណ្ដាប៉ុស្ដិ៍ក្នុងខណ្ឌសែនសុខ ឃាត់ខ្លួនជាបន្តបន្ទាប់
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ មានកម្លាំងនគរបាលប៉ុស្ដិ៍ទឹកថ្លា កម្លាំងនគរបាលប៉ុស្ដិ៍ឃ្មួញ និងកម្លាំងនគរបាលប៉ុស្ដិ៍ភ្នំពេញថ្មី នៃមូលដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការល្បាតក្នុងមូលដ្ឋាន ឃាត់ខ្លួនជនសង្ស័យ៤នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណី រក្សាទុក និងប្រើប្រាស់គ្រឿងញៀន នៅចំណុចផ្សែងៗគ្នា ក្នុងនោះរួមមាន ៖
ទី១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ឌុច សំណាង ភេទប្រុស អាយុ៣២ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិត្យប្រាកដករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន នៅចំណុចតាមផ្លូវបេតុង ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
ទី២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន នៅចំណុចតាមផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយជនសង្ស័យ០១ ឈ្មោះ ឌុក ចាន់ធី ភេទប្រុស អាយុ២០ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ក្រាម០១កូនថង់តូច) ។
ទី៣ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន នៅចំណុចតាមផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយជនសង្ស័យ០២រួមមាន៖ ១-ឈ្មោះ ជ្រុន ជ្រុយ ភេទប្រុស អាយុ២១ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ , ២-ឈ្មោះ រ៉េត ស្រៀង ភេទប្រុស អាយុ២០ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ក្រាម០១កូនថង់តូច) ។
បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ខាងលើដែលត្រូវនគរបាលមូលដ្ឋានខណ្ឌសែនសុខឃាត់ខ្លួន កំពុងបញ្ចូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីឃុំខ្លួននិងអនុវត្តតាមនិតិវិធី ៕


