សង្គមស៊ីវិលកម្ពុជា-ចិនជួយកែលម្អបណ្ណាល័យតាមសំណើរបស់សាលាបឋមសិក្សាព្រហារ

ខេត្តព្រៃវែង៖ សង្គមស៊ីវិលកម្ពុជា-ចិនបានជួយកែលម្អបណ្ណាល័យតាមសំណើរបស់គណៈគ្រប់គ្រងសាលាបឋមសិក្សាព្រហារ។   ដោយមើលឃើញពីតម្រូវការនៃការអានរបស់កុមារ  ជាអាទិភាព  ថ្នាក់ដឹកនាំសាលា  លោកគ្រូ អ្នកគ្រូ  បានស្នើសុំសប្បុរសជនចូលរួមជួយបណ្ណាល័យដែលកំពុងមានកង្វះខាតច្រើនសម្រាប់បំពេញតម្រូវការរបស់កុមារកាន់តែច្រើនឡើងដែលកំពុងបង្កើនចំណេះរបស់ខ្លួនបន្ថែមតាមរយៈការអាន។ 

លោក បឿន ធាក នាយកសាលាបឋមសិក្សាព្រហារ បានស្នើ លោកបណ្ឌិត ជា មុនីឬទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងពេលដែលលោកបណ្ឌិតបាន​អញ្ជើញចុះ​មើលដោយផ្ទាល់ដល់ទីតាំងបណ្ណាល័យរបស់សាលាបឋមសិក្សាព្រហារ   ស្ថិតនៅក្នុងភូមិទ័ពស្តេច ឃុំច្រេស  ស្រុកមេសាង ខេត្តព្រៃវែង។ នៅចំពោះមុខលោកនាយក លោកគ្រូ អ្នកគ្រូ លោកបណ្ឌិតបានសម្រេចឯកភាពចូលរួមជួយបណ្ណាល័យសាលានេះ បន្ទាប់ពីបានពិនិត្យ និងមើលឃើញថាបណ្ណាល័យនេះនៅមានការខ្វះខាតច្រើន។ លោកបណ្ឌិត បានស្នើសុំគម្រោង សកម្មភាពសប្បុរសធម៌ចិនដោយមានការចូលរួមមូលនិធិសប្បុរសធម៌សុខភាពសារធារណប៉េកាំង មជ្ឈមណ្ឌលប្រទេសចិនសម្រាប់ការអភិវឌ្ឍ និងទំនាក់ទំងអន្តរជាតិនៃការិយាល័យការបរទេស ចូលរួមដោយ គ្រឹះស្ថានទស្សនាវដ្ដីចិន លេីការកែលម្អបណ្ណាល័យសាលាបឋមសិក្សានេះដោយប្រសិទ្ធនាមថា  បណ្ណាល័យ មេគង្គ-ឡានឆាង។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះសាលាឋមសិក្សាព្រហារ ស្ថិតនៅក្នុងភូមិទ័ពស្តេច  ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង មានបុគ្គលិកចំនួន ១៤នាក់ ស្រី១នាក់  មានសិស្សានុសិស្សចំនួន៤៦៤នាក់ សិស្សស្រីចំនួន២១៥នាក់៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner