ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបពិភាក្សាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសបេឡារូស ជុំវិញវិបត្តិជនអន្តោប្រវេសន៍

ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសបេឡារុស លោក វ្ល៉ាឌីមៀ ម៉ាកៃ និងប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក ចូសែប បូរ៉ែល នៅថ្ងៃអាទិត្យម្សិលមិញ (ម៉ោងក្នុងតំបន់) បានធ្វើកិច្ចពិភាក្សាគ្នាតាមទូរស័ព្ទ ពាក់ព័ន្ធនឹងវិបត្តិជនចំណាកស្រុកនៅតាមព្រំដែនប្រទេសប៉ូឡូញ។

កិច្ចសន្ទនាគ្នារវាងភាគីទាងពីរតាមទូរស័ព្ទខាងលើនេះ បានកើតមានឡើងមួយថ្ងៃនៅមុនពេលដែលសហភាពអឺរ៉ុបមានផែនការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងប្រទេសបេឡារូស ដើម្បីដាក់បញ្ចូលក្រុមហ៊ុនអាកាសចរណ៍ និងទីភ្នាក់ងារទេសចរណ៍ ដែលគិតថា មានជាប់ពាក់ព័ន្ធក្នុងការនាំយកជនចំណាកស្រុកទៅកាន់ព្រំដែននៃប្លុកនេះ។ នៅក្នុងកិច្ចពិភាក្សានោះលោក ចូសែប បូរ៉ែល បានប្រាប់ភាគីបេឡារុស កុំឱ្យប្រើប្រាស់មនុស្សជាអាវុធ នៅចំពោះមុខវិបត្តិជនអន្តោប្រវេសន៍ក្នុងតំបន់អឺរ៉ុប។

លោក បូរ៉ែល បានបញ្ជាក់ថា ជីវិតមនុស្សត្រូវតែត្រូវបានការពារ… ហើយស្ថានការណ៍បច្ចុប្បន្នគឺជារឿងមិនអាចទទួលយកបាន និងត្រូវតែបញ្ឈប់ជាបន្ទាន់… មនុស្សមិនគួរត្រូវបានប្រើប្រាស់ជាអាវុធនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសបេឡារុសបានច្រានចោលការចោទប្រកាន់បែបនេះ ហើយថា ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបគឺជាទង្វើខុសច្បាប់៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner