ការប្រឡងឌីប្លូម២ថ្ងៃបានចាប់ផ្តើម (Video Inside)
ការប្រឡងឌីប្លូមនៅទូទាំងប្រទេសរយៈពេល២ថ្ងៃបានចាប់ផ្តើមនៅថ្ងៃនេះហើយ។ នេះជាការប្រឡងលើក ដំបូងហើយក្នុងសម័យដែលមានការឆ្លងកូវីដ១៩។ កាលពីឆ្នាំ២០២០ ការប្រឡងឌីប្លូម ត្រូវបានអនុញ្ញាតឲ្យ សិស្សជាស្វ័យប្រវត្តដោយគ្មាននិទ្ទេស ដោយសារតែការបង្កាការឆ្លងកូវីដ១៩។
ក្នុងឆ្នាំ២០២១នេះ មានសិស្ស មួយចំនួន បានព្យាយាមស្នើឲ្យក្រសួងអប់រំអនុញ្ញាតឲ្យពូកគេបានជាប់ដោយស្វ័យប្រវត្តិទៀត ប៉ុន្តែការស្នើនោះ ត្រូវបានក្រសួងអប់រំបដិសេធ។
យោងតាមក្រសួងអប់រំការប្រឡង់ថ្ងៃទី ១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២១ មាន បេក្ខជនសរុបចំនួន ១៦ម៉ឺន២ពាន់៥៨៩នាក់ ក្នុងនោះមាននារី ៨ម៉ឺន៧ពាន់៨៧១នាក់។ មណ្ឌលប្រឡងមាន ចំនួន ១ពាន់៧២២មណ្ឌលដែលស្មើនឹង ៧ពាន់៣២៧ បន្ទប់ប្រឡង។ មិនមានសេចក្តិរាយការណ៍ជុំវិញអំពើមិន ប្រក្រតីណាមួយបានកើតឡើងនៅថ្ងៃដំបូងប្រឡងនេះទេ។
ក្រសួងអប់រំបានថ្លែងសម័យប្រលង ១៥ វិច្ឆិកា ២០២១នេះ នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ, មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពី គណៈគ្រប់គ្រងមណ្ឌលប្រឡងនីមួយៗ ដោយបាន ពិនិត្យនូវកម្ដៅបេក្ខជនមុនចូលក្នុងមណ្ឌល និងបន្ទប់ប្រឡង, ការពាក់ម៉ាសការពារ, លាងដៃនឹងអាល់កុល និង រក្សាគម្លាតបានយ៉ាងល្អ ៕